សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវត្រួតពិនិត្យម៉ត់ចត់បំផុត ចំពោះការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ

25-មករា-2022 - ម៉ោង 02:50:PM

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមាន ការត្រួតពិនិត្យម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល ។ ការដាក់បទបញ្ជានេះ ដោយសារការត្រួតពិនិត្យ នាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន២០០០នាក់ ក្នុងចំណោម៤០០០នាក់ បានដឹកនាំគេ ដោយមិនបានរៀនវគ្គជំនាញមូលដ្ឋាន ទាល់តែសោះ។
ជាមួយគ្នានេះសម្តេចក៏បានឲ្យត្រួតពិនិត្យ ទៅលើមន្រ្តីដែលធ្វើការយូរឆ្នាំហើយ តែមិនបានឡើងស័ក្ត ខណៈមន្រ្តីខ្លះទើបចូលធ្វើការ តែបានឡើងតួនាទី និងស័ក្តជាដើម ដោយសារតែមានសាច់សាលោហិត ជាអ្នកធ្វើការខ្សែរធំ ។
ក្នុងពិធីប្រគល់រថយន្ត ១៩គ្រឿងជូនដល់ វរសេនាតូចនគរបាលការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេច ស ខេង បានលើកឡើងថា គ្រប់នគរបាលទាំងអស់ ត្រូវតែធ្វើការឆ្លងកាត់វគ្គជំនាញមូលដ្ឋាន យ៉ាងហោចណាស់ឲ្យបាន៤ខែ ដោយមិនអនុញ្ញាតឲ្យដំឡើងតួនាទី និងឋានន្តរស័ក្ក ដែលមិនបានធ្វើការរៀនសូត្រ វគ្គមូលដ្ឋាននោះឡើយ។
សម្ដេចមានប្រសាសន៍ថា «តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាននគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅ ពុំបានទាន់ធ្វើការរៀនសូត្រ មុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោម៤ពាន់មុខតំណែង គឺបានរកឃើញ ជាង២ពាន់តំណែង ដែលមិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជាកំហុសឆ្គង ដែលយើងចាំបាច់ត្រូវតែធ្វើការកែប្រែ ដោយបានរកឃើញបញ្ហានេះ ហើយយើបានប្រជុំ ដើម្បីឯកភាពគ្នាដោះស្រាយរួចហើយ នឹងធ្វើការណែនាំ នាពេលឆាប់ៗខាងមុខនេះ»។
សម្ដេចបន្ដថា មន្រ្តីនគរបាលខ្លះ មានភ័ព្វវាសនាដោយក្នុងមួយឆ្នាំ ឡើងឋានន្តរស័ក្កមួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយ ពុំបានឡើងនឹងគេ ដូច្នេះហើយត្រូវ នាំគ្នាពិនិត្យឲ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់ការប្រើប្រាស់ មនោសចេតនា បងប្អូន មិត្តភ័ក្រ ដើម្បីតួនាទី និងឋានន្តរស័ក្ក គប្បីក្រឡេកមើលមន្រ្តីណា ដែលពួកគាត់ខិតខំធ្វើការងារល្អ ហើយត្រូវលើកទឹកចិត្ត និងលើកកម្ពស់តួនាទី និងឋានន្តរស័ក្កដល់ពួកគាត់។
សម្ដេច ស ខេង បានបញ្ជាក់ថា គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្តី ក្នុងករណីចាប់បាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល ។ហើយការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ គឺបន្ថែមឲ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាព លើផែនការរយៈពេលមធ្យម បង្កើនដល់៦ខែ ហើយផែនការរយៈពេលវែង អាចឈានទៅដល់៨ខែថែមទៀតផង៕