លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

អភិបាលខេត្តតាកែវ ណែនាំអភិបាលក្រុងស្រុកត្រូវផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា

24-មករា-2022 - ម៉ោង 03:13:PM

តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការណែនាំទៅដល់លោកអភិបាលក្រុងស្រុក ដែលបានមកអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការផ្ដល់សេវារដ្ឋបាលប្រចាំ ឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារប្រចាំឆ្នាំ២០២២ របស់ អង្គភាពច្រកចេញ ចូលតែមួយ រដ្ឋបាលខេត្តនាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ត្រូវតែផ្សព្វផ្សាយនិងជំរុញប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី០៣ជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ខណៈដែលចំនួននៃការចាក់ដូសទី០៣នេះនៅក្នុងខេត្តហាក់មានតិចតួច ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តទៀតថា ការជំរុញទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យនាំគ្នាចាក់វ៉ាក់សាំងដូសទី០៣នេះឱ្យបានគ្រប់ៗគ្នា គឺដើម្បីការពារនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសប្រភេទបំលែងថ្មីអូមីក្រុងដែលវាកំពុងតែរាត្បាតនៅក្នុងប្រទេសកម្ពុជារបស់យើងហើយ ដូច្នោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចការងារជំរុញការចាក់វ៉ាក់សាំងដូសទី០៣នេះឱ្យលឿនតាមដែលអាចធ្វើទៅបាន ។

លោក អ៊ូច ភា បន្តទៀតថា ទន្ទឹមនឹងការជំរុញទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅចាក់វ៉ាក់សាំងដូសទី០៣ការពារជំងឺកូវីដ១៩នេះដែរ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត និងតាមមន្ទីរពេទ្យបង្អែកខេត្តស្រុកមណ្ឌលសុខភាពតាមឃុំ ក៏ត្រូវតែចុះទៅចាក់វ៉ាក់សាំងទៅដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់ផងដែរ ទើបយើងអាចសម្រេចកិច្ចការងារមួយនេះ ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត អ៊ូច ភា ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះជំងឺកូវីដ១៩បំលែខ្លួនថ្មីអូមីក្រុង ដោយបន្តអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវពាក់ម៉ាស់ និងមានអាគុលជាប់ខ្លួនជានិច្ចនៅពេលចេញទៅក្រៅផ្ទះ ដើម្បីសហគមន៍របស់យើង និងប្រទេសរបស់យើងយកឈ្នះជំងឺកូវីដ១៩ ក៏ដូចជាមិនឱ្យមានករណីស្លាប់ដោយកូវីដ១៩នេះតទៅទៀត ៕