លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ទុកអាគារពេទ្យថ្មីមណ្ឌលសុខភាពឃុំពត់សរ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេក្នុងមូលដ្ឋានស្រុកបាទី ដែលមានបំពាក់បរិក្ខាទំនើបៗ

10-មករា-2022 - ម៉ោង 02:32:PM

តាកែវ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានចាត់ទុកអាគារ ពេទ្យថ្មីមណ្ឌលសុខភាពពត់សរ ដែលទើបសាងសង់ថ្មី នឹងក្លាយជាមន្ទីរពេទ្យមួយ ដែលបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំពត់សរនេះ ដោយពុំចាំបាច់ ទៅរកសេវាសុខាភិបាលនៅឆ្ងាយពីលំនៅដ្ឋាននោះទេ ។

ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារពេទ្យថ្មីមណ្ឌលសុខភាពពត់សរ ឃុំពត់សរ ស្រុកបាទី កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ លោក ជា វ៉ានដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា  មិនយូរមិនឆាប់អាគារពេទ្យថ្មី មណ្ឌលសុខភាពពត់សរនេះ ប្រាកដជាក្លាយទៅជាមន្ទីរពេទ្យបង្អែកស្រុកទី២ នៅក្នុងស្រុកបាទី ហើយវាជាមន្ទីរពេទ្យបង្អែកថ្នាក់ស្រុក ដែលមានសម្ភារៈ បរិក្ខា ពេទ្យទំនើបៗ សម្រាប់បម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាបងប្អូនមូលដ្ឋានផ្សេងទៀត ដែលមានទីលំនៅក្បែស្រុកភូមិនេះដែលមានជំងឺ អាចចូលមក សម្រាកព្យាបាលនៅទីនេះ ដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាល នៅទីរួមខេត្តឬនៅរាជធានីភ្នំពេញ នោះទេ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ក្រៅពីសាលារៀនដែលរាជរដ្ឋាភិបាល បានធ្វើយ៉ាងណា កសាងអោយមកនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនោះ មណ្ឌលសុខភាព និងមន្ទីរពេទ្យដែលបំរើ អោយសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក៍ត្រូវបានកសាងអោយមកនៅក្នុងភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ការកសាងមណ្ឌលសុខភាពឬមន្ទីរពេទ្យនេះ វានិងជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ ដល់ស្រ្តីឆ្លងទន្លេ និងបងប្អូនដែលមានជំងឺប្រចាំកាយ អាចចូលមកសម្រាកព្យាបាល ដែលវានិងនាំ អោយកាត់បន្ថយការចំណាយថវិការរបស់បងប្អូនប្រជាពលរដ្ឋបានមួយចំនួនធំជាក់ជាពុំខាន។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍បានស្នើអោយមន្ទីរសុខាភិបាល និងបញ្ជូនក្រុមគ្រូពេទ្យដែលមានជំនាញ ឯកទេសច្បាស់លាស់ អោយមកបំរើការនៅមន្ទីរពេទ្យប្រតិបត្តិស្រុក និងនៅតាមមណ្ឌលសុខភាពអោយកាន់តែច្រើនឡើង ដើម្បីធ្វើយ៉ាងណា ព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋ អោយកាន់តែឆាប់ជាសះស្បើយ និងដែលនាំអោយ បងប្អូនប្រជាពលរដ្ឋ កាន់តែមានជំនឿជឿជាក់លើគ្រូពេទ្យខ្មែរ យើងកាន់តែច្រើនឡើងថែមទៀត៕