លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

លោក មូល វិចិត្រ៖ ដាស់តឿនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាល និងការណែនាំនានារបស់អាជ្ញាធរអោយបានខ្ជាប់ខ្ជួន ដើម្បីសហគមគ្មានការចម្លងជំងឺកូវីដ

10-មករា-2022 - ម៉ោង 02:06:PM

តាកែវ៖ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានថ្លែងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេសត្រូវរៀនរស់តាមបែបគន្លងប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩។

ថ្លែងនៅចំពោះមុខលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យជាស៊ីមតាកែវ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ លោក មូល វិចិត្រ អភិបាលរងខេត្ត បានថ្លែងបន្តថា យើងទាំងអស់គ្នាត្រូវចូលរួមបង្ការនិងទប់ស្កាត់វិបត្តិជាសកលនៃជំងឺកូវីដ១៩ ដោយបន្ត អនុវត្តឲ្យ បានខ្ជាប់ខ្ជួន នៅប្រធានសុវត្ថិភាពនានា ជាពិសេសសូមលោកគ្រូ អ្នកគ្រូ និងបងប្អូនសិស្សានុសិស្សទាំងអស់ ទៅនាំគ្នាទៅ ចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា នឹងត្រូវបន្តការអនុវត្តវិធានការ បីកុំ បីការពារឲ្យបានខ្ជាប់ខ្ជួន។

ក្រៅពីបានអំពាវនាវលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ អភិបាលរងខេត្តតាកែវ លោក មូល វិចិត្រ ក៏បានស្នើលោកគ្រូអ្នកគ្រូត្រូវខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងចំណេះដឹងវិធីសាស្រ្ត បង្រៀនរួមទាំងបច្ចេកវិទ្យាព័ត៌មានថ្មីៗ ភាសាបរទេសដើម្បីយកចំណេះដឹងមកបង្ហាត់បង្រៀនសិស្ស ឲ្យកាន់តែឆាប់ យល់ដឹងប្រសើរឡើងថែមទៀត ចំពោះសិស្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមគ្រប់ សកម្មភាពនានា ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិរបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត៕