លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

សម្តេចតេជោ ហ៊ុន សែន៖ កំណត់ឲ្យចាក់ Pfizer ជាង២លានដូស តែក្នុងរាជធានីភ្នំពេញតែសម្រាប់ពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំងនេះ អាចឡើងមកចាក់នៅរាជធានីភ្នំពេញបាន

10-មករា-2022 - ម៉ោង 01:50:PM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានកំណត់ឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer តែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែវ៉ាក់សាំងប្រភេទនេះ មិនអាចដឹកចេញទៅតាមបណ្តាខេត្តបាន ព្រោះបញ្ហាប្រព័ន្ធត្រជាក់។

តែទោះបីជាមានកំណត់ឲ្យចាក់ Pfizer ជាង២លានដូស តែក្នុងរាជធានីភ្នំពេញក្តី សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយ ក្នុងការអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំង Pfizer ដូសជំរុញនេះ អាចឡើងមកចាក់នៅរាជធានីភ្នំពេញបាននេះបើយោងតាមថ្លែងទ្បើងរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ដោយសារវ៉ាក់សាំង Pfizer យកចេញទៅក្រៅអត់រួច ដោយត្រូវការរក្សាសីតុណ្ហភាពក្រោមសូន្យ ដូច្នេះត្រូវចាក់នៅរាជធានីភ្នំពេញតែម្តង។ បងប្អូនព្រួយបារម្ភថាផ្អើលគ្នាទៅចាក់នៅភ្នំពេញ ឥឡូវខ្ញុំប្រាប់ វិធីដែលល្អជាងគេ ផ្អើលទៅពីណាផ្អើលទៅ ខ្មែរដូចតែគ្នាទេ កុំខ្វល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅភ្នំពេញ ក៏ចាក់ឲ្យទៅ»។

សម្តេចបន្ថែមថា «ខ្ញុំបានកំណត់ហើយ ប្រទេសនេះអត់មានបែងចែកតំបន់ទេ អ្នកណាចង់ទៅរក Pfizer នៅភ្នំពេញ សូមអញ្ជើញបើកឃ្លាំងចាក់តែម្តងទៅ។ បញ្ហាមិនមែនបញ្ហាខ្លាចគេដណ្តើមវ៉ាក់សាំងទេ ខ្លាចការមកដល់នៃអូមីក្រុង រាលដាលពេញប្រទេស និងខ្លាចប្រជាជនយើងមិនទៅចាក់ទៅវិញទេ»។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាឲ្យទិញវ៉ាក់សាំង៥លានដូសបន្ថែមទៀត ខណៈវ៉ាក់សាំងដែលកំពុងមានក្នុងឃ្លាំងប្រមាណ១០លានដូស សម្រាប់ចាក់ដូសជំរុញដល់ប្រជាជនកម្ពុជា និងធានាថាប្រជាជនកម្ពុជា មិនខ្វះវ៉ាក់សាំង។

សម្តេចេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់បណ្តាខេត្តទាំងអស់ ខិតខំប្រឹងប្រែងធ្វើយ៉ាងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលា ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍ហើយនោះ ហើយគ្មានជម្រើសណាល្អជាង ជំរុញការចាក់វ៉ាក់សាំងឲ្យទាន់ពេលវេលានោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅដាក់វ៉ាក់សាំងដូសជំរុញ លើកទី៤ ឲ្យបានគ្រប់ៗ ដើម្បីបង្កើតនៅប្រព័ន្ធភាពសុំាក្នុងសហគមន៍៕