លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

អតីតសមាជិកគណបក្សប្រឆាំង ជិត ២០០នាក់ នៅស្រុកបាទី និងស្រុកសំរោង ខេត្តតាកែវ ត្រូវបានស្មគ្រចិត្តចូលរួមសុខ រួមទុក្ខ ជាមួយម៌ាគាគណបក្សប្រជាជនកម្ពុជា

08-មករា-2022 - ម៉ោង 02:58:PM

តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកសំរោង អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ  លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតសមាជិក គណបក្សសង្គ្រោះជាតិចំនួន ១៦០នាក់ ដែលមកពីស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។

នៅក្នុងឱកាសដ៏ឧត្តុងឧត្តមនេះផងដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមាន មតិស្វាគមន៍ផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលឃើញវត្តមាន របស់បងប្អូន នៅថ្ងៃនេះ និងលើកទឹកចិត្តឱ្យបងប្អូនដែលជាអតីត សមាជិករបស់គណបក្សប្រឆាំង ទាំងអស់ ជឿទុកចិត្តក្នុងការចុះចូលរួមមាគ៌ាជាមួយ គណបក្សប្រជាជនកម្ពុជា ហើយ លោកគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលថ្ងៃអនាគតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្ត នៅពេលដែលបានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកក៏បានលើក ទឹកចិត្តនិងផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក គណបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ា ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជា ចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុត ហើយលោកក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចទាំងទ្វេ ជូនចំពោះបងប្អូន ក្នុងឱកាសនោះផងដែរ។

លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោបានមានប្រសាសន៍សំណេះ សំណាលនាឱកាសនោះផងដែរថា គណ បក្សប្រជាជនកម្ពុជាបើកទ្វារចំហនឹងស្វាគមន៍ជានិច្ចចំពោះបងប្អូនដែលជាអតីតសមាជិករបស់គណបក្សប្រឆាំងដើម្បីចូលរួមមាគ៌ាជាមួយគ្នា អភិវឌ្ឍ រីកចម្រើនជាមួយគ្នា ក្រោមដំបូលសន្តិភាពនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

នាឱកាសនោះផងដែរ សមាជិកទាំងអស់ដែលបានចូលរួមជាមួយ និង គណបក្ស ប្រជាជននៅថ្ងៃនេះក៏បានធ្វើការប្ដេជ្ញាចិត្ត ថានឹងចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា បម្រើសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនមានការកែប្រែ ជារៀងរហូត។

ជាកិច្ចបញ្ចប់នៃកម្មវិធីដ៏មានអត្ថន័យក្នុង ថ្ងៃនេះផងដែរ គណៈអធិបតីទាំងអស់ ក៏បានចូលរួមថតរូបភាពអនុស្សាវរីយ៍ជាមួយបងប្អូនដែលមានវត្តមាននៅក្នុងអង្គពិធីផងដែរ៕