លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

អាជ្ញាធរខេត្តតាកែវ ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លុបគម្រោងសាងសង់ផ្សារតាកែវ

15-វិច្ឆិកា-2021 - ម៉ោង 02:11:PM

តាកែវ៖ ក្រុមអាជីវករផ្សារតាកែវរាប់រយនាក់ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើក គ្នាមកតវ៉ា នៅមុខសាលាខេត្តតាកែវ ដោយស្នើឲ្យ អភិបាលខេត្តតាកែវ លោក អ៊ូច ភា ជួយអន្តរាគមន៍ ដោយស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអោយលុបគម្រោងវិនិយោគ សាងសង់ផ្សារតាកែវ ដែលស្ថិត នៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ក្រុមអាជីវករតាកែវ បានធ្វើការអះអាងថា គម្រោងវិនិយោគសាងសង់ផ្សារ បានរងប៉ះពាល់ដល់ការប្រកប របរលក់ដូររបស់ពួកគាត់ ដោយនៅពេលសាងសង់នឹង មានការជម្លៀសក្រុមអាជីវករទៅលក់នៅ កន្លែង ផ្សេង ខណៈពេលដែលការលក់ដូរបស់អាជីវករ បច្ចុប្បន្នកំពុងតែរងផលប៉ះពាល់ពីការឆ្លងរីករាល ដាលជំងឺកូវីដ១៩ ស្រាប់ផង។

បើយោងតាមបងប្អូនអាជីវករផ្សារតាកែវ ពួកគាត់គាំទ្រគម្រោងជួសជុលផ្សារ ឲ្យមានសោភ័ណភាពល្អ និងការស្ដារប្រព័ន្ធលូកុំឲ្យផ្សារលិចទឹកនៅក្នុងផ្សារ ប៉ុន្តែប្រឆាំងដាច់ខាតគម្រោងសាងសង់ផ្សារ។ នៅក្នុង ការជួបជុំប្រឆាំងតវ៉ានោះអភិបាលខេត្តតាកែវ លោក អ៊ូច ភា បានចេញមកជួបបងប្អូនអាជីវករ និងបាន ស្ដាប់តាមសំណូមពររបស់អាជីវករ ដោយ លោកអភិបាល ក៏បានបញ្ជាអោយខាងរដ្ឋបាល សាលាខេត្ត ចេញលិខិតផ្លូវការមួយ បញ្ជាក់ពីការសម្រេចផ្អាកគម្រោងការសាងសង់ និងជួសជុលផ្សារតាកែវផងដែរ។ ក្នុងលិខិតរបស់រដ្ឋបាលខេត្តតាកែវបាន បញ្ជាក់ថា ផ្អែកតាមការស្នើសុំរបស់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ដែលបានសុំតវ៉ាមិនឲ្យមានការសាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវទេ។

រដ្ឋបាលខេត្ត នឹងធ្វើសំណើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្អាកការសាងសង់ និងជួសជុលផ្សារ តាកែវ ទៅតាមសំណូមពររបស់បងប្អូនអាជីវករផ្សារតាកែវ។

គួបញ្ជាក់ថា ផ្សារធំតាកែវដែលមានទីតាំង ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ត្រូវបានក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្តុកាលពីថ្ងៃទី ៨ ខែ វិឆ្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ បានសម្រេចករណីសំណើរ សុំវិនិយោគ សាងសង់ផ្សារតាកែវ មួយផ្នែកនៅ កន្លែងលក់ត្រី បន្លែ ដោយចំណាយទុនវិនិយោគប្រមាណ ២លានដុល្លា៕