12-វិច្ឆិកា-2021 - ម៉ោង 02:26:PM
ឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឧបត្ថម្ភត្រាក់ទ័រភ្ជួរដី ចំនួន ១គ្រឿង ជូនដល់ទីបញ្ជា ការជួរមុខកងទ័ពជើងគោក (ស្រែណូយ) សម្រាប់ប្រើ ប្រាស់ដើម្បីជាការសម្រួលដល់ការបំពេញភារកិច្ច និងការបង្ករបង្កើនផលដំណាំផ្សេងៗ ដើម្បីលើកស្ទួយជីវភាពរបស់យោធិន និងគ្រួសារយោធិន អោយកាន់តែប្រសើរ ។
នាឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក សេង សារី នាយទាហាន នាយទាហាន រង និងពលទាហាន បញ្ជាការជួរមុខទិសយោធភូមិភាគទី៤ ទាំងអស់ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរព ដឹងគុណចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកងទ័ពជើងគោក ដែលតែងតែយកចិត្ត ទុកដាក់គិតគូរជួយសម្រាលនូវការលំបាករបស់អង្គភាព សុខទុក្ខរបស់យោធិន និងក្រុមគ្រួសារជាប់ជាប្រចាំ ទោះបីជាលោក កំពុងមានភារកិច្ចមមាញឹកបម្រើជាតិ និងប្រជាជនយ៉ាង ណាក៏ដោយ ជាពិសេសក្នុងកាលៈទេសៈ នៃការខិតខំដោះស្រាយបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាត ត្បាតផងដែរ ៕