14-កញ្ជា-2021 - ម៉ោង 09:46:AM
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានខ្លឹមសារទាំងស្រុងថា៖ ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជាមួយភរិយាជាទីស្រឡាញ់។ (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ ឬដូសជំរុញបានប្រមាណជិត ៧៨ម៉ឺននាក់រួចទៅហើយ។
យើងនឹងបន្តការចាក់ដូសទី៣ ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូនដែលបានចាក់ដូសទី១ និងដូសទី២ រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយ គិតពីដូសទី២ ទៅដូសទី៣ក្នុងរយះពេលពី ៤ទៅ ៦ខែ៕