03-សីហា-2021 - ម៉ោង 04:24:PM
តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកអភិបាលរងខេត្ត មន្រ្តីជំនាញ់ពាក់ព័ន្ធ និងលោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅថ្ងៃអង្គារ៍ ទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាចាក់ផ្លូវបេតុង ដែលមានប្រវែង១១០០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតនៅផ្លូវលេខ៣១ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ។
នៅក្នុងឱកាសចុះពិនិត្យការស្ថាបនាចាក់ផ្លូវបេតុងនេះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់ក្រុមជាងម៉ៅការស្ថាបនាចាក់ផ្លូវបេតុងនេះ សូមធ្វើឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងជាប់យូរអង្វែង ពិសេសធ្វើទៅតាមកិច្ចសន្យា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវបេតុងនេះ ដឹកភោគផលកសិកម្ម និងធ្វើដំណើរទៅមក កាន់តែងាយស្រួលជាងមុន ៕