សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ចូលរួមឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ ស្នងការដ្ឋានគរបាលខេត្ត

02-សីហា-2021 - ម៉ោង 07:43:PM

តាកែវ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជន កម្ពុជា ក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្ត តាកែវ នៅរសៀលថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ បានណែនាំឱ្យលោក រស់ សុខឡេង អនុប្រធាន សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ នាំយកសម្ភារៈជាគ្រឿងឧបភោគ បរិភោគ មួយចំនួនធំ ដើម្បីឧបត្ថម្ភ ជូនដល់ស្នងការនគរបាលខេត្តតាកែវ ដើម្បីទុកចាត់ចែងទៅតាមតម្រូវការ ក្នុងការបំពេញភារកិច្ច បែងចែកតាមគោលដៅប្រចាំការនិមួយៗ ក្នុងការចូលបង្ការ និងទប់ស្កាត់ ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។ ដែលពិធីប្រគល់សម្ភារៈ ជាគ្រឿងឧបភោគ បរិភោគនេះ ក៏មានការអញ្ជើញទទួលដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំនៃស្នងការដ្ឋាន។

មានប្រសាសន៍សំណេះសំណាលនាសឱកាសនោះដែរ លោក រស់ សុខឡេង តំណាង លោកប្រធាន សមាគមចលនាយុវចលនាយុវជនកម្ពុជា ក្រុម ១៥៧ ខេត្តតាកែវ ក៏ថ្លែងថា ចំពោះសម្ភារៈជាគ្រឿង ឧបភោគ បរិភោគដែលបានយកមកប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្ត នាពេលនេះ គឺដើម្បីចូលរួម ជាមួយយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ ជាពិសេសចូលរួមបានផ្នែក ដើម្បីទុក ផ្ដល់ជូនបងប្អូនកងកម្លាំង​ ដែលកំពុងឈរជើងតាមគោលដៅសំខាន់ៗមួយចំនួន នៅតាមមណ្ឌល ចត្តាឡីស័ក ទីតាំងភូមិសាស្រ្តតំបន់បិទខ្ទប់ និងកន្លែងព្យាបាលអ្នកជំងឺកូវីដជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ជំនួសមុខឱ្យ កង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទាំងអស់​ សូមថ្លែងអំណរអរគុណ ដល់ សមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ ខេត្តតាកែវ ដែលបាននាំយកនូវគ្រឿងឧបភោគមួយចំនួន មកចូលរួមជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត នៅក្នុងការបំពេញបេសកម្ម នៅតាមមូល ដ្ឋាន ក្នុងភូមិសាស្រ្តខេត្តតាកែវ។

សូមបញ្ជាក់ដែរសម្ភារៈដែលត្រូវបានយកទៅប្រគល់ជូន ដល់ស្នង ការដ្ឋាននគរបាលខេត្តតាកែវ រួមមាន ៖ មីយើងចំនួន ៣០០ កេស ទឹកបរិសុទ្ធកម្ពុជា ចំនួន ១៥០ កេស រួមនិងម៉ាស ៤ កេសធំផងដែរ  ៕