លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផ្ដល់អាលកុលសុទ្ធ SKD ចំនួន ១២កាន ស្មើនឹង ៣៦០លីត្រ ដល់ពន្ធនាគារខេត្តតាកែវ

19-កក្តដា-2021 - ម៉ោង 09:36:PM

តាកែវ៖ នៅរសៀលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង រួមជាមួយក្រុមការងារ បាននាំយកអាល់កុលសុទ្ធ SKD ចំនួន ១២កាន ស្មើនឹង ៣៦០លីត្រ ដែលជាអំណោយ របស់ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោកឧកញ៉ា ប៉ោ សួន ជូនដល់ពន្ធនាគាខេត្តតាកែវ ដែលកំពុងជួបការលំបាក ដោយសារជំងឺកូវីដ១៩ បាននឹងកំពុងឆ្លងរាលដាលចូលដល់ជនជាប់ឃុំ នៅក្នុងពន្ធនាគារ ខេត្តតាកែវ។

​ពាំនាំនូវពាក្យផ្ដាំផ្ញើរបស់ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្រី កែវ សុគន្ធា  មានប្រសាសន៍ថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅកម្ពុជាយើង មានការឆ្លងរីករាលដាលច្រើន ដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្កា និងទប់ស្កាត់ កុំឲ្យ ជំងឺនេះឆ្លងរីករាលដាលបន្តទៀត  ត្រូវផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជា ហ៊ុន សែន ដែលបានដាក់ចេញ គឺវិធានការ ៣ការពារ  និង ៣កុំ  ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគារ រួមនឹងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ ម៉ាស់ និងត្រូវលាង ដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់  ដើម្បីការពារការឆ្លងជំងឺដ៏ កាចសាហាវមួយនេះ។

ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងក្នុងនាមខ្លួនផ្ទាល់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុក របស់ ឯកឧត្តម ព្រះរាជអាជ្ញា ​ដែលបាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈជាច្រើន យកមក ប្រគល់ជូនដល់ អង្គភាពពន្ធនាគារ ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវរបស់ការ នៅ អំឡុងពេលចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺ កូវីដនេះ ៕