សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ និងក្រុមការងារឧបត្ថម្ភគ្រែចំនួន ២០ ដល់អាវុធហត្ថខេត្ត

14-កក្តដា-2021 - ម៉ោង 09:57:AM

តាកែវ៖ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ រួមនឹង ក្រុមការងារ បានឧបត្ថម្ភគ្រែចំនួន២០ ដល់អាវុធហត្ថខេត្តតាកែវ ទុកសម្រាប់ឱ្យមន្រ្តីអាវុធ ហត្ថណា ដែលឆ្លង ជំងឺកូវីដ១៩កម្រិតស្រាល ដេកសម្រាបព្យាបាលនៅក្នុងមណ្ឌល ចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តតាកែវក្រុង ។ ពិធីប្រគល់និងទទួលនេះ ធ្វើឡើង នៅរសៀលថ្ងៃអង្គារិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកមេបញ្ជាការរង កងរាជអាវុធហត្ថផងដែរ។

នៅក្នុងឱកាសប្រគល់ និងទទួលគ្រែនេះផងដែរ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជន កម្ពុជាក្រុម១៥៧ បានមានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពនៅប្រទេសកម្ពុជា របស់យើង ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅមិនទាន់ធូរស្បើយ និយាយដោយឡែកសម្រាប់ ខេត្តតាកែវ ក៏នៅតែឆ្លងរាលដាលនៅសហគមន៍ឥតឈប់ឈរ ហើយអ្នកជំងឺកូវីដ១៩ ចេះតែកើនឡើង ទើបរូបលោករួមជាមួយ នឹងក្រុមការងារទាំងអស់ នៃចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្ត បានឧបត្ថម្ភគ្រែចំនួន ២០ ទុកសម្រាប់ឱ្យមន្រ្តីអាវុធហត្ថ សម្រាប់ព្យា បាលនិងធ្វើចត្តាឡីស័កក្នុងកម្រិតស្រាល ។

ក្នុងឱកាសនោះដែរ លោក កែវ វ៉ាន្នី ក្នុងនាមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត នឹងបន្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ តាមរយៈការបន្តឧបត្ថម្ភជាសម្ភារៈម៉ាស់ អាគុល និងគ្រែ ពិសេសចូលរួមផ្សព្វផ្សាយបន្ថែមទៀតអំពីវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ៣កុំ ទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩នេះ កុំឱ្យបន្តឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ វ៉ាន្នី រួមនឹងក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្ត ដែលបានឧបត្ថម្ភគ្រែនេះឡើងដើម្បីទុកសម្រាប់ឱ្យមន្រ្តីអាវុធហត្ថណាដែលបានឆ្លងជំងឺកូវីដ១៩ក្នុងស្ថានភាពកម្រិតស្រាល ហើយតាមរយៈសកម្មភាពឧបត្ថម្ភគ្រែទាំងនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ក៏ដូចជាការជួយចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕