28-មិនា-2022 - ម៉ោង 04:10:PM
បរទេស៖ មន្ត្រី សុខាភិបាល ថៃ បាន ព្រមាន ថា ការឆ្លង ប្រចាំថ្ងៃ អាច ដល់ ១០ ម៉ឺន នាក់ បើ សង្ក្រាន្ត រៀបចំ ខាងមុខនេះ ប្រព្រឹត្តទៅ ទាំង មិន ប្រយ័ត្នប្រយែង នោះ ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី ថៃ ប្រា យុទ្ធ ចាន់ អូ ចា បាន ណែនាំ ដល់ បណ្តា អភិបាលខេត្ត ក្រុង ទាំងអស់ ដាក់ចេញ វិធានការ ទប់ស្កាត់ ការឆ្លង រាតត្បាត ក្នុងពេល មាន ពិធីបុណ្យ សង្គ្រាន្ត របស់ខ្លួន នាពេលខាងមុខ ។
អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថៃ Thanakorn Wangboonkongchana បាន អះអាង កាលពីពេល ថ្មីៗ នេះ ថា លោកនាយក រដ្ឋមន្ត្រី បាន ណែនាំ ដល់ អភិបាលខេត្ត ក្រុង និង មន្ត្រី សុខាភិបាល ត្រៀម រៀបចំ សកម្មភាព ឆ្លើយតប នឹង ការវិល ត្រលប់ ទៅលេង ស្រុកកំណើត របស់ ប្រជាជន ឲ្យ បាន មុន ខណៈដែល ការឆ្លង ប្រចាំថ្ងៃ បន្ត កើនឡើង ។
ប្រជាពលរដ្ឋ ត្រូវបាន ណែនាំ ឲ្យ ប្រុងប្រយ័ត្ន ខ្ពស់ ជាពិសេស ពេល ទៅ ជួបជុំ សាច់ញាតិ ចាស់ៗ និង ចូលរួម កម្មវិធី ជួបជុំ លក្ខណៈ គ្រួសារ ជាដើម ។ សកម្មភាព គ្រួសារ គួរតែរៀបចំ កន្លែង ដែលមាន ខ្យល់ ចេញចូល បានល្អ ខណៈដែល ត្រូវ ជួបជុំ គួរតែ តេស្ត ជាមុនសិន មុនពេល ប្រមូល ផ្តុំគ្នា ជាដើម ។
អគ្គនាយក នៃ អគ្គនាយកដ្ឋាន សុខាភិបាល វេជ្ជបណ្ឌិត Suwannachai Wattanayingcharoenchai បាន អះអាងថា បើតាម ការព្យាករណ៍ ការឆ្លង ប្រចាំថ្ងៃ អាចឈាន ដល់ ១០ ម៉ឺន នាក់ បើសិនជា ធ្វេសប្រហែស ក្នុងពេល បុណ្យ សង្ក្រាន្ត នេះ ។ យើង តាម ស្ថាប័ន មួយ នេះ ដដែល អាច កើត មាននៅ ពាក់កណ្តាល ខែក្រោយ ចំពោះ តួលេខ នេះ ហើយ បើ ចឹ ង មែន វា គឺជា សេណា រី យ៉ូ ដ៏ អាក្រក់ ។
គួរបញ្ជាក់ថា ថៃ គ្រោង នឹង រៀបចំ ពិធីបុណ្យ ស ង្គ្រា ន្ត នៅ ពាក់កណ្តាល ខែមេសា ២០២២ បើទោះបី ជាមាន ការឆ្លង រាប់ម៉ឺន នាក់ ក្នុង ១ ថ្ងៃៗ ក៏ដោយ ៕