លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

រដ្ឋបាលខេត្តតាកែវ ប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ Officials Facebook Page ក្រុង ស្រុក ដើម្បីងាយទទួលយកបញ្ហាប្រឈម ឬសំណូមពរនានា នៅតាមបណ្ដាញសង្គម

02-វិច្ឆិកា-2020 - ម៉ោង 11:44:AM

តាកែវ៖ ដើម្បីធ្វើការពង្រឹងប្រសិទ្ធភាពលើការងារ ផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនិងថែរក្សាសន្តិសុខសាធារណៈនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង អភិបាលខេត្តតាកែវ បានធ្វើការដាស់តឿនដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើតក្រុមការងារ នៅតាមបណ្ដាលក្រុងស្រុកដើម្បីក្ដាប់អោយបាននូវសំណូមពរដល់អាជ្ញាធរនៅតាមតាមបណ្ដាញសង្គម។

ថ្លែងនៅចំពោះអភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចប្រជុំស្ដីពីការរៀបចំបង្កើតបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រាជធានីខេត្តក្រុងស្រុកតាមការណែនាំរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២ ខែ វិឆ្ឆិកា ឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានថ្លែងថា បច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើងបានធ្វើការសំណូមពរដល់អាជ្ញាធតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកអោយជួយដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដូច្នោះអាជ្ញាធក្រុងស្រុកទាំងអស់ត្រូវធ្វើការបង្ហោះនូវសកម្មភាពបំរើកិច្ចការជូនបងប្អូនប្រជាពលរដ្ឋឬសង្គមភាពជួយសង្គម ព្រមទាំងត្រូវបង្កើតក្រុមការងារតាមដានឲ្យបានជាប់ប្រចាំនៅតាមបណ្ដាញសង្គមផ្លូវការរបស់ក្រុងស្រុក ដើម្បីធ្វើយ៉ាងណាដោះស្រាយនូវការសំណូមពរនានានិងឆ្លើយតបទៅកាន់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្តថា រាល់ការសំណូមពររបស់បងប្អូនប្រជាពលតាមបណ្ដាញទំនាក់ទំនងសង្គម យើងត្រូវតែចាត់វិធានការណ៍ដោះស្រាយឆ្លើយតបឲ្យបានត្រឹមត្រូវប្រកបដោយតម្លាភាព គណេយ្យភាពនិងយុត្តិធម៌ស្របតាមច្បាប់និងលិខឹតបទដ្ឋានគតិយុទ្ធជាធរមាន ហើយរាល់បញ្ហាណាដែលអាជ្ញាធក្រុងស្រុកមិនអាចដោះស្រាយបានត្រូវបញ្ជូនបញ្ហាទាំងអស់នេះមកខេត្តដើម្បីដោះស្រាយបន្តទៀត។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវក៍បានណែនាំឲ្យពិនិត្យមើលការការបញ្ចេញមតិយោបល់ណាឬការផ្ដល់ពត៌មានមិនពិតដែលមានលក្ខណៈញុះញង់ អុជអាលឲ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខសាធារណៈ យើងត្រូវតែមានវិធានការណ៍ទៅតាមច្បាប់ចំពោះម្ចាស់គណនីដែលបានប្រព្រឹត្តិឲ្យទាន់ពេលវេលាផងដែរ៕