03-តុលា-2020 - ម៉ោង 09:23:PM
ភ្នំពេញ៖ ហេតុការណ៍ករណីប្ដីសម្លាប់ប្រពន្ធមួយករណីបានកើតឡើង នាព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នេះ ដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ នៅចំណុចជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្តីមានតួនាទីជានគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ គួរអោយរន្ធត់បំផុត ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្តីមានឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ។
ចំពោះមូលហេតុនៃអំពើឃាតកម្ម នេះ ត្រូវបាន សមត្ថកិច្ចខណ្ឌមានជ័យ អះអាងជាបឋម ថា កើតឡើងពីភ្លើងប្រចណ្ឌ ដោយប្រពន្ធបានប្រចណ្ឌប្តីដែលប្រជុំយូរៗពេក ពេលមកដល់ផ្ទះវិញ ទើបកើតជម្លោះនឹងគ្នា ឈានដល់ការបាញ់សម្លាប់ប្រពន្ធ រួចមកបានបាញ់សម្លាប់ខ្លួនឯងតែម្តង។
ទោះបីយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀត ជុំវិញករណីនេះ ៕