នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន

26-មិថុនា-2025 - ម៉ោង 09:43:AM

ឧត្តរមានជ័យ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ។

សម្តេចតេជោ ហ៊ុន សែន ជាអគ្គភស្តុភារជាន់ខ្ពស់ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម និងធ្វើឱ្យទាហានថៃ បាក់ស្បាតអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

ដំណើររបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចុះមកជួបកងទ័ពនាព្រឹកថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចលើសុខទុក្ខរបស់កងទ័ព ហើយក៏ជាការពង្រឹងទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានលើកិច្ចការពារបូរណភាពទឹកដី។

កម្ពុជាជាប្រទេសដែលស្រឡាញ់ និងប្រកាន់ខ្ជាប់នូវនយោបាយសន្តិភាព។ កម្ពុជាធ្លាប់ហែលឆ្លងឆ្អែតឆ្អន់នូវការលំបាកឥតគណនាព្រោះភ្លើងសង្គ្រាម ដូច្នេះកម្ពុជាមិនប្រាថ្នាភ្លើងសង្គ្រាមនោះឡើយ។ នយោបាយសន្តិភាពត្រូវបានមេដឹកនាំកម្ពុជាតែងប្រកាសប្រកាន់យក និងជំរុញឱ្យពិភពលោកប្រកាន់យកជារឿយៗតាមវេទិកាតំបន់ និងអន្តរជាតិ។

ការបញ្ជូនកងទ័ព និងសព្វាវុធ មកកាន់ព្រំដែនទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្នុងសំឡេងតែមួយថា មិនមែនជាការត្រៀមបម្រុងនឹងឈ្លានពានប្រទេសណាមួយនោះឡើយ កងទ័ព និងសព្វាវុធទាំងនេះ គឺដើម្បីតែការពារទឹកដីមិនឱ្យមានការឈ្លានពានតែប៉ុណ្ណោះ។

សូមបញ្ជាក់ ក្នុងកំលុងពេលដែលកងទ័ព និងសព្វាវុធបញ្ជូនមកកាន់ព្រំដែន គេបានឃើញចលនានៃការគាំទ្រយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ថ្នាក់ដឹកនាំជាតិកម្ពុជា និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ហើយបានលះបង់ធនធានឧត្ថម្ភជាថវិកា ស្បៀងអាហារទ្រទ្រង់ដល់សកម្មភាពទ័ព៕