សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

29-សីហា-2025 - ម៉ោង 10:52:AM

ចិន៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក LAI Yong ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តយូណាន (Yunnan Media Group) ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថានីយ អញ្ជើញចូលជួបដើម្បីរាយការណ៍ពីស្ថានភាពក្រុមហ៊ុន និងស្នើសុំអនុសាសន៍ពីលោករដ្ឋមន្រ្តី លើគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាថ្មីៗ ព្រឹត្តិការណ៍ជំរុញទេសចរណ៍ចិនមកទស្សនាកម្ពុជា ដែលក្រុមហ៊ុនកំពុងរៀបចំ ព្រមទាំងទទួលបានមតិ និងទស្សនទាន នៃកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ដែលឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញកន្លងមក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលក្រុមហ៊ុន។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ពី គំនិតផ្តួចផ្តើមល្អៗរបស់ក្រុមហ៊ុន ពិសេសឃ្លីបវីដេអូ «មិត្តអ្នកជិតខាងប្រកបដោយភាពសុខដុមរមនា» ដែលរំលេចពីសក្តានុពលទេសចរណ៍កម្ពុជាយ៉ាងល្អ និងគ្រប់ទិដ្ឋភាព នៃនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសកត្តាសុខសុវត្ថិភាព និងសេចក្តីសោមន្សរីករាយរបស់ទេសចរចិន និងអន្តរជាតិមកដើរលេងកម្សាន្ដកម្ពុជា ដែលស្ថានីយបានសហការផលិតជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីឆ្នាំ២០២៤កន្លងទៅ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ ជូនក្រុមហ៊ុនពីសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ ក្នុងអាណត្តិដឹកនាំរបស់លោករដ្ឋមន្រ្តី ដោយផ្អែកលើលក្ខណៈប្រទាក់ក្រឡា និងអន្តរវិស័យនៃវិស័យទេសចរណ៍ និងគោលការណ៍ស្តីពី ជវភាពនៃតួអង្គតែមួយ ដោយសសរស្តម្ភទី៥ គឺកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានជាតិ និងអន្តរជាតិ។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ ត្រូវការនូវការផ្សព្វផ្សាយព័ត៌មានពិត លឿន និងច្បាស់លាស់ដល់សាធារណជនឱ្យទូលំទូលាយ ហើយទម្រង់នៃផ្សព្វផ្សាយត្រូវវិវឌ្ឍន៍ទៅតាមនិន្នាការសង្គម និងអ្នកទទួលព័ត៌មាន និងបច្ចេកវិទ្យា ដែលនិន្នាការបច្ចុប្បន្នគឺការប្រើប្រាស់ New Media និងការប្រើប្រាស់ Influencers។

បន្ទាប់ពីបានយល់ និងជ្រួតជ្រាបពីទស្សនទាន នៃសសរស្តម្ភកិច្ចសហប្រតិបត្តិការជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍រួចមក លោកប្រធានស្ថានីយ បានគោរពឯកភាពយល់ស្រប និងបេ្តជ្ញាអនុវត្តសសរស្តម្ភទី៥ ឱ្យបានជាក់ស្តែង និងជាផ្លែផ្កា តាមរយៈចូលរួមជាមួយក្រសួងទេសចរណ៍ ផលិតឃ្លីបវីដេអូប្រកបដោយអត្ថន័យ និងអត្ថរសពីសក្តានុពលទេសចរណ៍កម្ពុជា ការចូលរួមជួយអភិវឌ្ឍន៍សមត្ថភាពមន្រ្តី និងអ្នកផលិតមាតិកាកម្ពុជា ឱ្យស្របតាមបច្ចេកវិទ្យាថ្មីនៃការផ្សព្វផ្សាយគឺ New Media ជាពិសេសគឺការរៀបចំកម្មវិធីជំរុញទេសចរណ៍កម្ពុជា-ចិនដ៏ធំ និងទាក់ទាញនាពេលឆាប់ៗនេះ ដែលជួយនាំយកនៅភ្ញៀវទេសចរចិន ពីខេត្តយូណាន និងខេត្តផ្សេងៗ ទៀតជិតលាននាក់ ទៅទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ ស្របតាមស្មារតី និងជាការអនុវត្តជាក់ស្តែង នៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ដែលប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព៕