លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ

23-កក្តដា-2025 - ម៉ោង 10:27:AM

ភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមា​គម​​នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រៀបចំពិធីជប់លៀងផ្លូវការ ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ (20th Asia Media Summit) នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក នេត្រ ភក្ត្រា លើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងព័ត៌មាន ចូលរួមអបអរសាទរ AIBD ក្នុងខួបលើកទី២០ នៃការរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ AMS បានបង្កើតខ្លួនជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការសន្ទនា កិច្ចសហការ និងការច្នៃប្រឌិតនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែនៅក្នុងទ្វីបអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះបេក្ខជន និងអ្នកឈ្នះទាំងអស់នៃពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ AIBD។ សមិទ្ធផលរបស់អ្នកគឺជាសក្ខីភាពនៃស្មារតីច្នៃប្រឌិត ការប្តេជ្ញាចិត្ត និងការរួមចំណែករបស់អ្នកចំពោះសហគមន៍ដែលអ្នកបម្រើ និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។

លោក នេត្រ ភក្ត្រា បានបង្ហាញទំនុកចិត្តថាការតភ្ជាប់ដែលបានធ្វើឡើង និងគំនិតដែលបានផ្លាស់ប្តូរនៅក្នុង AMS នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើអនាគតនៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់នេះ។ ចំណេះដឹងដែលបានចែករំលែកនៅលើទឹកដីកម្ពុជា ជាពិសេសទាក់ទងនឹងឧបករណ៍ឌីជីថលថ្មីៗ យន្តការផ្ទៀងផ្ទាត់ និងយុទ្ធសាស្ត្រអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ផ្តល់ឱ្យយល់ដឹងជាថ្មី និងវិធីសាស្រ្តជាក់ស្តែង ដើម្បីកសាងការយល់ដឹងជាសាធារណៈ និងពង្រឹងភាពធន់នឹងព័ត៌មានមិនពិត។

សូមជម្រាប ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» មានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ២៦ប្រទេស នៅក្នុងទ្វីបអាស៉ី និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ៕