លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ?

08-កក្តដា-2025 - ម៉ោង 02:51:PM

ភ្នំពេញ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់តាមច្រករបៀងស្រុកកោះធំ ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយបន្ត។


ក្នុងសកម្មភាពប្រតិបត្តិការនេះធ្វើឡើងកាលពីរវេលាម៉ោង០៣ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
នេះបើតាម លោក ហ៊ុន សារ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើការឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៥០២កេស ស្មើនឹង ៨០១៥គីឡូក្រាម ដែលបានដឹកតាមច្រករបៀងស្រុកកោះធំ ចូលមកភ្នំពេញដើម្បីលក់ចែកចាយបន្ត។
លោកបានឲ្យដឹង ពីរចម្លើយឆ្លើយសារភាពរបស់អ្នកបើកបររថយន្ត ដឹកសាច់បង្កកខាងលើថា ការដឹកនេះ ពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមានសាច់បង្កករួមមាន ភ្លៅមាន់ និងសាច់គោ ដែលខ្លួនលួចដឹកចេញពីប្រទេសវៀតណាម តាម​​​ច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។
ក្រោយឃាត់ឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបានឃាត់ និងនាំយកវត្ថុតាងបទល្មើសខាងលើ ទៅរក្សារទុកនៅទីតាំង​ចត្តា​ឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត ។


ជាមួយគ្នានោះមហាជន បានដាក់ការងឿងឆ្ងល់ថា ក្រែងនៅតាមច្រករបៀងព្រំដែនកោះធំ នឹងច្រកផ្សេងៗរបស់ខេត្តកណ្តាល​ជាមួយប្រទេសវៀតណាមនោះ មានស្នាក់ការគោលដៅត្រួតពិនិត្យរបស់គយខេត្តកណ្តាលយ៉ាងតឹងរឹងណាស់ ពិសេសតាមដងផ្លូវមានស្នាក់ត្រួតពិនិត្យ ឃើញថាមានស្ទើគ្រប់កន្លែងឆ្ពោះមកកាន់ខេត្ត គឺចង់និយាយថា សូម្បីតែស្រមោច​១​​ក៏មិនឲ្យរួចផង ចុះហេតុអ្វីបានជាអាចរបូតពីភ្នែកអស់លោកមន្ត្រីគយប្រចាំការទាំងនោះបាន រហូតធ្វើដំណើយតាមទ្បានប៉ុនភ្នំ បានយ៉ាងរលូនមកដល់ក្រុងភ្នំពេញ តែជាអកុសលក៏ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាប់បាន នូវសាច់បង្កកជាង៨តោននេះ ដែលបានលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់?ឬមួយក៏មានការបើកភ្លើងខៀវពីលោក សំ កុសល ប្រធានសាខាគយខេត្តកណ្ដាល ទេដឹង?​បានជាឈ្មួញអាចដឹកសាច់បង្កកទាំងតោនចូលមកដល់ក្រុងភ្នំពេញបានយ៉ាងរំភើយបែបនេះ? ចុះបើសាច់បង្កកទាំងនោះខូចគុណភាពវិញ ?តើលោកមេគយ មានបានគិតពីផលប៉ះពាល់ដល់បញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋទេ ?ឬមួយលោកគិតថា ឲ្យតែអាញ់បានលុយចង់អ្នកណាងាប់អីក៏ងាប់ទៅមែនឬ?
ជុំវិញករណីខាងលើនេះសូមឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកទាំង២កុំបណ្ដែតបណ្ដោយឲ្យលោក សំ កុសលប្រធានសាខាគយខេត្តកណ្ដាល ធ្វើអ្វីៗតាមអំពើចិត្តបែបនេះ ព្រោះថារាជរដ្ឋាភិបាលដំណាក់កាលទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានខិតខំប្រឹងប្រែងណាស់ ក្នុងការគៀងគរវិនិយោគពីគ្រប់ទិសទីទាំងក្នុងស្រុកនិងក្រៅស្រុក ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ជាតិ ជីវភាពប្រជាជន និងប្រទេសទាំងមូលមានការីចចម្រើនជឿនលឿន ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ កុំព្រោះតែបុគ្គលម្នាក់ធ្វើឲ្យរាំងស្ទះដល់ដំណើរការកសាងសេដ្ឋកិច្ចជាតិ ។
ចំពោះករណីខាងលើនេះ ក៏សូមស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ “ACU’’មេត្តាលោកចុះពិនិត្យតាមដានស្រាវជ្រាវ ស៊ើបអង្គេត និងចាត់វិធានការលើករណីនេះឲ្យបានតឹងរឹងបំផុតកុំឲ្យជនឆ្លៀតឱកាសធ្វើអ្វីបានតាមតែអំពើចិត្តបែបនេះតទៅទៀត៕