លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិតនិត្យ ភ្នំដិន និងច្រកទ្វារតំបន់បាក់ដៃ នៅក្នុងរដ្ឋបាលខេត្តតាកែវ អនុក្រឹត្យតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឡើងជា អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រឹក្សា ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ វប្បធម៌មន្រ្តីគយ! ក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ក្រោមការបញ្ជានិង បើកដៃពីលោក សំ កុសល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ទោះបង់ពន្ធរួចនៅច្រកព្រំដែនហើយក៏ដោយ ដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនប្រកាន់បក្ខពួក ឬសាច់ញាតិនោះទ្បើយ ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

អភិបាលខេត្តតាកែវ អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបំផុសគំនិតប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើនៅតាមទីសាធារណៈ ដីព្រៃរបស់រដ្ឋ វត្តអារមជាដើម

28-កក្តដា-2023 - ម៉ោង 02:38:PM

តាកែវ ៖ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ  បានធ្វើការអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសលោកអភិបាលក្រុងស្រុក ត្រូវបន្តបំផុសគំនិតបងប្អូនប្រជាពលរដ្ឋនឹងធ្វើសកម្មភាពក្នុងការដាំដើមឈើឱ្យកាន់តែច្រើនជាងមុននៅតាមទីសាធារណៈ ដីព្រៃរបស់រដ្ឋ វត្តអារមជាដើម ។

 ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមដាំដើមកូនឈើក្នុងពិធីរុក្ខទិវា ៩ កក្ដដា ដែលបានប្រារព្ធធ្វើឡើងនៅសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ស្ថិតឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែ កក្កដា ឆ្នាំ២០២៣ លោក អ៊ូច ភា អភិបាលខេត្តបានបន្តថា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំដាំដើមឈើ នៅតាមទីធ្លារអគារ និងតាមដងផ្លូវសាធារណៈ ដីព្រៃរបស់រដ្ឋនានា ឲ្យបានច្រើនជាអតិបរមា ដើម្បីជាទីដ្ឋានមានម្លប់ត្រជាក់ ត្រឈឹងត្រឈៃ ដល់ប្រជាពលរដ្ឋយើង ហើយទន្ទឹមនឹងនេះ សហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ ជីវភាពរបស់ប្រជាជន។

លោកអភិបាលខេត្តបានបន្តថា អាជ្ញាធមូលដ្ឋានក៏ត្រូវធ្វើចលនាឲ្យប្រជាជនកម្ពុជាយើងទាំងអស់គ្នា ត្រូវចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីបង្កើនធនធានព្រៃឈើ ក្នុងការរក្សានិយតភាពនៃប្រភពទឹក សម្រួលធាតុអាកាសឲ្យមានប្រក្រតីភាព អនុគ្រោះដល់ជីវិតរស់នៅរបស់មនុស្ស-សត្វ និងអំណោយផលដ៏ប្រសើរ ដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជាកសិករ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានគូសបញ្ជាក់ទៀតថា  ពិធី"រុក្ខទិវា" គឺបានបដិសន្ធិឡើងនៅសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវរជាបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាំងពីទសវត្សរ័៥០មក ដោយមានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជា ពិធីប្រពៃណីជាតិ មួយហៅថា ( ពិធីរុក្ខទិវា ) ។

បើតាមការឱ្យដឹងពី លោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំកូនឈើ ប្រភេទ ក្រញូង បេង ធ្នង់ សុក្រម និងឈើទាល ចំនួន ៤៣៣៧ដើម សម្រាប់ដាំនៅលើផ្ទៃដីទំហំ ២៦០២០ហិកតា នៅក្នុងសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូងនេះ ដើម្បីបង្គើនគម្របបៃតងឡើងវិញ និងធ្វើឱ្យប្រសើរឡើង នូវសោភ័ណ្ឌភាព ទេសភាពធម្មជាតិ បរិស្ថាន និងជួយអោយបរិកាស ក្នុងការកាត់បន្ថយកំដៅភពផែនដី និងការប្រែប្រួលអាកាសធាតុ ពិសេសធ្វើឱ្យសហគមន៍ព្រៃឈើនេះ មានព្រៃឈើឡើងវិញ ៕