សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ការចុះឈ្មោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអារយុក្រោម២ឆ្នាំនេះ អ្នកទទទួលផលជាតិ៣០ម៉ឺននាក់ និងចំណាយថវិកាជាង២៤លានដុល្លារ

27-កក្តដា-2023 - ម៉ោង 03:22:PM

តាកែវ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃចាប់ផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអារយុក្រោម២ឆ្នាំត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះឈ្មោះអ្នកទទួលផលចំនួន ៣២៦.២៣០នាក់ ជាស្រ្តីចំនួន ២១១.៨៦៤នាក់ និងជាកុមារ ១១៤.៣៦៦នាក់ ដែលគិតជាទំហំទឹកប្រាក់ស្មើនឹង ២៤,៤៨៥,៦២៩.២៧ដុល្លារអាមេរិក ។

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលដំណើរការអនុវត្តកម្មវិធី និងអត្រាឧបត្ថម្ភថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអារយុក្រោម២ឆ្នាំ ជូនដល់អស់លោក លោកស្រីជាអភិបាលរងក្រុងស្រុក ប្រធានស្រុកប្រតិបត្តិ និងលោក លោកស្រី មេឃុំ ចៅសង្កាត់ និងមន្រ្តីអ្នកកម្មវិធីដែលអញ្ជើញមកពីទូទាំងខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានមានប្រសាសន៍ថា ការរៀបចំបើកវគ្គបណ្តុះបណ្តាលនាពេលនេះ គឺផ្តោតសំខាន់លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំហើយកម្មវិធីនេះត្រូវបានដាក់ឱ្យអនុវត្តនៅខែមិថុនាឆ្នាំ២០១៩ ហើយកម្មវិធីនេះគឺមានចរិតិអចិន្រ្តៃយ៍ និងមានគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ។

លោក ឈួរ សុបញ្ញា បានបន្តទៀតថា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣អំពីការតម្លើងអត្រាឧបត្ថម្ភថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលនឹងគ្រោងនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ហើយសម្រាប់កម្មវធីនេះ មិនត្រឹមតែផ្តល់នូវសាច់ប្រាក់នោះទេ ប៉ុន្តែវាជាផ្នែកមួយក្នុងការជំរុញលើកទឹកចិត្តដល់អ្នកទទួលផល ឱ្យទទួលយកសេវាសុខភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជាជម្រើសតំបូង ។ រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំក្នុងការបំពេញបាននូវភាពគ្រប់ជ្រុងជ្រោយផ្នែកជីវភាព និងកសាងបាននូវមូលធនមនុស្ស លុបបំបាត់ឱ្យបាននូវភាពក្រីក្រក្នុងសហគមន៍ និងសំដៅអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ។

បើតាមរបាយការណ៍របស់លោក សេន សុខគា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារខេត្ត បានគូសបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអារយុក្រោម២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣ ខេត្តតាកែវទទួលផលសរុបចំនួន ៨,៩៦០នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះចំនួន ៦,៤១៥នាក់ និងកុមារចំនួន ២,៥៤៥នាក់ គិតជាទឹកប្រាក់សរុបចំនួន ៣,៨៩៤,០៨០,០០០រៀល ប្រហែលជិត១លានដុល្លារសហរដ្ឋអាមេរិក ៕