សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការផ្លាស់ប្តូរឈ្មោះផ្លូវជាតិបន្តទៅទៀត

14-មិនា-2023 - ម៉ោង 01:53:PM

ពោសាធិ៍សាត់៖ ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពការសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍​សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងនេះ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើឱ្យបញ្ឈប់ការប្តូរឈ្មោះផ្លូវជាតិបន្តទៅទៀត ដើម្បីកុំឱ្យមានការវង្វេងដល់ប្រជាពលរដ្ឋ ហើយត្រូវខិតខំធ្វើផ្លូវឱ្យបានល្អ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា សម្តេចធ្លាប់លើកជាគំនិតថានឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលនឹងគ្រប់ដណ្តប់ខេត្ត៤ រួមមាន៖ ខេត្តពោធិសាតិ៍ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងប៉ៃលិន ដែលនោះបានផ្តើមចេញពីការចរចាររវាងសម្តេស និងប្រធានាធិបតីចិន ស៊ីជិនភីង ដែលនឹងបង្កើតជាគម្រោងរបៀង មច្ឆា និងអង្ករ។ សម្តេចក៏បានបង្ហាញជំនឿដែរកម្ពុជា នឹងអាចឈានទៅបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ហើយចិននឹងអាចជួយវិនិយោគបង្កើតជាផ្លូវជាតិលេខ៥៥ និងបង្កើតផ្លូវតភ្ជាប់មាន ផ្លូវ៥៧ ផ្លូវ៥៧បេ និងផ្លូវផ្សេងៗទៀតផងដែរ។

ជាមួយនឹងភាពច្រឡំនៃការហៅឈ្មោះផ្លូវនាតំបន់នោះដោយសារតែមានការដូរឈ្មោះផ្លូវជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ចឹងបានខ្ញុំថាឈប់កុំនាំគ្នាដូរទៀត គឺថារដ្ឋមន្ត្រីឡើងមួយមកដូរម្តង រដ្ឋមន្ត្រីឡើងមកដូរឈ្មោះម្តង ចឹងឈប់ប៉ុណ្ណឹងបានហើយវង្វេង បោះផែនទីទៅបោះដាក់ថាផ្លូវលេខ៥៦ ដល់គេថា អានេះផ្លូវលេខ៥៥ទេ វាវង្វេងអស់ រដ្ឋមន្ត្រីខ្លះឡើងមកបានត្រឹមតែមកដូរឈ្មោះផ្លូវ ប្រាប់ថាអាស្តាំលេខគូ អាឆ្វេងលេខសេស វាទៅជាអញ្ចឹងអស់ទៅ វាមិនគិតពីធ្វើផ្លូវ វាគិតតែរឿងដូរផ្លូវនេះទៅវិញ អានឹងវាហួសទៅហើយ តែបើមិននិយាយនៅតែដូរទៀត ឡើងមកមួយដូរមួយ ឡើងមកពីរដូរពីរ»

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា រឿងដូរឈ្មោះផ្លូវមិនសំខាន់នោះទេ ហើយអ្វីដែលសំខាន់នោះគឺរឿងធ្វើផ្លូវឱ្យបានល្អ ងាយស្រួលសម្រាប់ការធ្វើដំណើរវិញ ហើយចំពោះរឿងដូរឈ្មោះផ្លូវនេះ វាធ្វើឱ្យប្រជាពលរដ្ឋមានការវង្វេងទៅវិញនោះទេ។

នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នៅពេលខាងមុខនេះប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ និងនៅស្រុកវាលវែង នៅពេលចង់ធ្វើដំណើរទៅក្រុងព្រះសីហនុ ទៅកោះកុង លែងពិបាកទៀតហើយ ដោយមិនចាំបាច់ឆ្លងទៅកំពង់ឆ្នាំង ទៅភ្នំពេញ និងបន្តទៅកំពង់សោមទៀតនោះទេ គឺគ្រាន់តែចេញតាមវាលវែង តភ្ជាប់ទៅកោះកុង តាមផ្លូវជាតិលេខ១០។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះ មានប្រវែងសរុបចំនួន ១៩៨.៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨ កន្លែងប្រវែង១ ៧២១.៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព គិតមកដល់ពេលនេះបានសម្រេចការសាងសង់ជាង ៥៦%ហើយ៕