លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងថា ការជ្រើសរើសមន្រ្តីអាវុធហត្ថគឺធ្វើឡើងដោយតម្លាភាព មិនមានអំពើពុករលួយដាច់ខាត ក្រសួងមហាផ្ទៃ សម្រេចផ្លាស់ប្ដូរ ប្រធានទីស្នាក់ការត្រួតពិតនិត្យ ភ្នំដិន និងច្រកទ្វារតំបន់បាក់ដៃ នៅក្នុងរដ្ឋបាលខេត្តតាកែវ អនុក្រឹត្យតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឡើងជា អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រឹក្សា ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ វប្បធម៌មន្រ្តីគយ! ក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល ក្រោមការបញ្ជានិង បើកដៃពីលោក សំ កុសល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ទោះបង់ពន្ធរួចនៅច្រកព្រំដែនហើយក៏ដោយ ដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនប្រកាន់បក្ខពួក ឬសាច់ញាតិនោះទ្បើយ ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

កម្លាំងអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយករូបភាពមេបញ្ជាការរងអាវុធហត្ថខេត្តម្នាក់និងក្រុមគ្រួសារ មកបង្កើតគណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់

21-គុម្ភះ-2023 - ម៉ោង 11:16:AM

ខេត្តតាកែវ៖ យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវនិងឃាត់ខ្លួនបានកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោយពីយករូបភាពក្រុមគ្រួសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តម្នាក់ បង្កើតជាគណនី Facebook និង Telegram ក្លែងក្លាយ ក្នុងគោលបំណងជំរិតទារប្រាក់ ។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លៃងប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹង នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ នេះដែរថា ដោយមាន បទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង វីរ:យុទ្ធ ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមទូរស័ព្ទ និង គំរាមកំហែងហែកកេរ្តិ៍ ដោយប្រើប្រាស់គណនី Facebook និង Telegram ក្លែងក្លាយ ជំរិតទារប្រាក់ ពីពលរដ្ឋជាថ្នូរមិនចុះផ្សាយព័ត៌មាន ។
ដោយឡែកតាមការបញ្ជាក់លម្អិតពី លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានឱ្យដឹងថា បុគ្គលនេះបានបង្កើតគណនីក្លែងក្លាយមួយ ដោយបានផ្ញើសារមកគំរាមទារលុយ ប្រសិនមិនបាននោះទេ រូបគេនឹងដាក់ផ្សាយព័ត៌មានក្លែងក្លាយ ហែកកេរ្ដិ៍មូលបង្កាច់លើរូបខ្ញុំផ្ទាល់តែម្ដង។ លោកវរសេនីយ៍ឯក មេបញ្ជាការរង បានបន្ថែមថា កន្លងមកបុគ្គលនេះហើយដែលធ្លាប់ប្រើប្រាស់គណនី Facebook និង Telegram ក្លែងក្លាយ គំរាមបង្ហោះព័ត៌មានក្លែងក្លាយចោទប្រកាន់នានាទៅថ្នាក់ដឹកនាំ កាលពីអំឡុងឆ្នាំ២០១៩ ដោយបានធ្វើការបរិហារកេរ្ដិ៍ទម្លាក់ការចោទប្រកាន់លើក្រុមគ្រួសាររបស់ខ្ញុំថា រកស៊ីជួញដូរគ្រឿងញៀន ដោយការចោទប្រកាន់បែបនេះហើយ ខ្ញុំ រួមនឹងក្រុមគ្រួសាររបស់ខ្ញុំ គឺមិនអាចទទួលយកបាននោះទេ សុំបដិសេធន៍ចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើគ្រួសារខ្ញុំបែបនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ក៏សូមធ្វើការបដិសេធន៍ចោលទាំងស្រុង ចំពោះព័ត៌មានទាំងឡាយណា ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណបង្ហោះលើបណ្ដាញសង្គម Facebook និង Telegram នានា ដោយធ្វើការចោទប្រកាន់ ខ្ញុំ និងក្រុមគ្រួសាររបស់យើងខ្ញុំ ថាមានរកស៊ីខុសច្បាប់ណា គឺមិនពិតនោះទេ ព្រមទាំងស្នើសុំដល់ អាជ្ញាធរពាក់ព័ន្ធបន្តជួយស្រាវជ្រាវ ចាប់ខ្លួនបំពុលសង្គមទាំងនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន ៕