ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញប្រគល់ពានរង្វាន់កម្មវិធីឆ្នើមសម្រាប់ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីសៀមរាប-អង្គរ សម្តេចអគ្គមហាសេនាបតីតេជោ អនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀ មីស្សុមី ចូលជួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន AMH និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា

បណ្ឌិត ហ៊ុ​ន ម៉ាណែត ស្នើដល់សាលាអន្តរជាតិពង្រឹងការសិក្សា​​ភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ពីរមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២

13-គុម្ភះ-2023 - ម៉ោង 03:55:PM

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុ​ន ម៉ាណែត បានស្នើដល់សាលាអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា ពង្រឹងកម្មវិធី សិក្សា​​ភាសាខ្មែរ សីលធម៌ និងទំនៀមទម្លាប់ ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។

សំណើរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីលោកបានមើលឃើញថា ក្មេងខ្មែរដែលសិក្សានៅ​សាលាអន្តរជាតិ ខ្សោយការយល់ដឹងខេមរភាសា និងមិនសូវយល់ពីសីលធម៌ និងទំនៀមទម្លាប់របស់ខ្មែរ។

សំណើ ក៏ដូចជាការបង្ហាញនូវក្តីបារម្ភរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញ​ប្រកាស​សមាសភាពក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រៅតែពីបារម្ភរឿងកូនខ្មែរ ដែលសិក្សានៅសាលាអន្តរជាតិមិនចេះអក្សរខ្មែរហើយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រួយបារម្ភរឿងកូនខ្មែរលែងយល់ពីសីលធម៌ និងទំនៀមទម្លាប់នៃការរស់នៅរបស់ខ្មែរផងដែរ។

លោកបណ្ឌិត បានបង្ហាញការកត់សម្គាល់របស់លោកថា លោកធ្លាប់តែឃើញកូនខ្មែរកើត​នៅ​អាមេរិក ស្តីឱ្យឪពុកម្តាយពេលមានមតិខុសពីខ្លួន។ តែបច្ចុប្បន្នលោក ក៏បានឃើញស្ថានភាពនេះក្នុងជីវភាពរស់នៅរបស់ក្មេងខ្មែរដែរហើយ។

លោកបណ្ឌិត បានគូសបញ្ជាក់បែបនេះ «ខ្ញុំធ្លាប់តែឃើញកូនខ្មែរកើតនៅអាមេរិកាំង ជេរឪ ស្តីឱ្យឪ ពេលឪបញ្ចេញមតិខុសពីខ្លួន។ ម៉ោងនេះនៅស្រុកខ្មែរមានហើយ»

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដែលបញ្ចប់ការសិក្សានៅអាមេរិក និងអង់គ្លេសរូបនេះបន្តថា «ការគោរពចាស់ទុំ សីលធម៌ ការគោរពដឹងគុណជាជំនាញទន់របស់មនុស្ស។ បើមនុស្សមានតែចំណេះដឹង តែបាត់អត្តសញ្ញាណ បាត់វប្បធម៌ក្នុងខ្លួន បាត់តម្លៃក្នុងខ្លួនជាខ្មែរ។ តើយើងធ្វើអ្វី?»

លោកបណ្ឌិត បន្តថា «កុំឱ្យកូនខ្មែរអត់ចេះភាសាខ្មែរនៅលើទឹកដីខ្មែរ ភ្លេចវប្បធម៌សីលធម៌ខ្មែរ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យពិចារណា ដាក់ជាកាតព្វកិច្ចតាមសាលាអន្តរជាតិនានា ឱ្យបង្រៀនភាសាខ្មែរ និងបញ្ចូលការអប់រំផ្នែកសីលធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរជូនដល់សិស្ស។ ជាពិសេសចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២។

លោកបានលើកឡើងថា គ្មានអ្វីខុស គ្រាន់តែឱ្យកូនខ្មែររៀនភាសាខ្មែរ ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ សីលធម៌របស់ខ្មែរនោះទេ។

លោក ហ៊ុន ម៉ាណែត បានសង្កត់ថា «ពេលមនុស្សបាត់អត្តសញ្ញាណហើយ គឺយ៉ាប់ហើយ។ បើក្មេងជំនាន់នេះ បាត់អត្តសញ្ញាណ បាត់វប្បធម៌ សីលធម៌ ចាំមើលដល់កូនគាត់ គាត់ប្រដៅទូន្មានកូនគាត់របៀបម៉េច?»

សម្រាប់លោក ហ៊ុន ម៉ាណែត ការពង្រឹងភាសាខ្មែរ និងបណ្តុះសីលធម៌ វប្បធម៌ខ្មែរ វាមិនធ្វើឱ្យប៉ះពាល់ដល់ទំនើបកម្មនៃការអប់រំនោះឡើយ៕