ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​

តុលាការខេត្តតាកែវ សម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ចោទប្រកាន់ពីបទ «ឆបោក និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ » ក្រោយដើរប្រមូលលុយពីពលរដ្ឋរឿងរត់ការរំលោភយកដីរដ្ឋនៅភ្នំដំរីរមៀល

20-មករា-2023 - ម៉ោង 09:19:AM

ខេត្តតាកែវ៖ តុលាការខេត្តតាកែវ បានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ដោយចោទប្រកាន់បុរសនេះពីបទ  «ឆបោក និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឌជាអាទ៍ » ក្រោយដើរប្រមូលលុយពីពលរដ្ឋរឿងរត់ការរំលោភយកដីព្រៃសហគមន៍ត្រពាំងធំខាងត្បូង តាមជើងភ្នំដំរីរមៀល ក្នុងភូមិសាស្រ្តឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតតាកែវ។

ជនសង្ស័យដែលតុលាការសម្រេចចោទប្រកាន់ខាងលើនេះ ត្រូវបានកម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដោយបានដើរប្រមូលលុយពីពលរដ្ឋ រត់ការឱ្យរំលោភយកដីរដ្ឋ នៅចំណុចជើងភ្នំដំរីរមៀល ។

បើយោងតាមការដីកាបង្គាប់ឱ្យឃុំខ្លួន សាលាដំបូងខេត្តតាកែវ លេខ ៣២/២០២៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់ លោក គុជ តារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ ដោយបានសម្រេចចោទប្រកាន់ ឈ្មោះ ឆៃ វុទ្ធី ហៅ វ៉ិត ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ពីបទ ឆបោក និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ ដែលបានប្រព្រឹត្តនៅភូមិត្រពាំងជ្រៃ និងភូមិត្រពាំងកោះ ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បទល្មើសដែលមានចែងតាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែកតាមការបញ្ជាក់របស់ លោក ស៊ឹម ឡាប៉័ង ប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានឱ្យដឹងថា តំបន់ដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូងនេះ នៅតាមជើងភ្នំដំរីរមៀល កន្លងមកមានជនខិលខូចមួយចំនួន បានចូលកាប់ទន្រ្ទានយកដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូង យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយថ្មីៗនេះក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះរុះរើរបងដែលជនខិលខូចនោះសាងសង់ ហើយក្នុងនោះយើងបានដកហូតដីព្រៃឈើសហគមន៍មកវិញចំនួន ២៣២ហិកតាផងដែរ ៕