លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

អភិបាលក្រុងដូនកែវ ស្នើដល់មន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀនរដ្ឋ និងឯកជនទាំងអស់ ដើម្បីចៀសវាងបង្កនូវផលប៉ះពាល់ដល់សុខភាពសិស្ស

12-មករា-2023 - ម៉ោង 11:20:AM

តាកែវ៖ ថ្លែងនៅក្នុងពិធីបូកសរុបលទ្ធផលការងាររដ្ឋបាលក្រុង ប្រចាំឆ្នាំ២០២២ និង លើកទិសដៅបន្ត ឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលានៅទូទាំងក្រុង ត្រូវសហការជាមួយមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាប់ជាប្រចាំអំពីសុវត្ថិភាពចំណីអាហារ ដែលមានដាក់លក់នៅតាមសាលារៀនរដ្ឋ និងសាលារៀនឯកជននានា នៅទូទាំងក្រុងដូនកែវ ដើម្បីបង្ការនូវផលប៉ះពាល់ដល់សុខភាពសាធារណៈ ជាពិសេសសិស្សានុសិស្ស ដែលជាជនងាយរងគ្រោះផលប៉ះពាល់ទាំងនេះ ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានបន្ថែមទៀតថា សុវត្ថិភាពចំណីអាហារនៅតាមសាលារៀននេះ យើងត្រូវតែបង្កើនការយកចិត្តទុកដាក់ និងត្រូវពង្រឹងឱ្យបានខ្ពស់អំពីសុវត្ថិភាពចំណីអាហារនេះ ដើម្បីកុំឱ្យសិស្សា នុសិស្ស ទទួលរងនូវផលប៉ះពាល់ដល់សុខភាព ដោយសារ តែចំណី និងអាហារក្រៀមវេចខ្ចប់ទាំងនោះ ហួសកាលបរិច្ឆេទប្រើប្រាស់ ឬមានសារធាតុគីមីផ្សេងៗ អ្វីដែលសំខាន់គឺអាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង សង្កាត់ ភូមិ ត្រូវរួមសហការគ្នាល្អជាមួយមន្ត្រីជំនាញ និងស្នើដល់មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សូមសហការចុះត្រួតពិនិត្យឡើងវិញនូវចំណីអាហារផ្សេងៗ នៅតាមសាលារៀនឱ្យបានជាប់ជាប្រចាំ ដោយមិនត្រូវបណ្តែតបណ្តោយនោះឡើយ ព្រោះសិស្សានុសិស្សទាំងនោះ គឺជាធនធានមនុស្សដ៏សំខាន់របស់ជាតិយើង ក្នុងការរួមកម្លាំងគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀតទៅថ្ងៃអនាគត់ ។

ជាមួយគ្នានេះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ ក៏បានណែនាំបន្ថែមទៀតដល់ មន្រ្តីនៃការិយាល័យអប់រំក្រុង ត្រូវកោះហៅក្រុមអាជីវករលក់នំ ចំណី អាហារផ្សេងៗ នៅតាមសាលារៀនរដ្ឋ និងឯកជនទាំងអស់ មកប្រជុំផ្សព្វផ្សាយឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ថែមទៀត ជាពិសេសត្រូវសហការបន្ថែមជាមួយមន្រ្តីជំនាញសុវត្ថិភាពចំណីអាហារ ត្រូវអោយពួកគាត់ចុះមកធ្វើការពន្យល់អំពីផលប៉ះពាលនានា និងយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាពចំណីអាហារ ក៏ដូចជានីតិវិធីច្បាប់មួយចំនួន ប្រសិនក្រុមអ្នកលក់ប្រព្រឹត្តិខុស ៕