មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖ ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះប្រជាជនរុនតាឯក ជំរុញឱ្យប្រ​ជា​ជននៅតំបន់រុនតាឯកដែលបានរើចេញពីតំបន់រមនីយដ្ឋានអង្គរ និងភូមិពាក់ស្នែង នឹងមានផ្ទះរស់នៅប្រកបដោយផាសុកភាព

24-វិច្ឆិកា-2022 - ម៉ោង 01:01:PM

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រកួតប្រជែងលើការរចនាម៉ូតផ្ទះប្រជាជនរុនតាឯក នឹងជំរុញឱ្យប្រជាជននៅតំបន់រុនតាឯកដែលបានរើចេញពីតំបន់រមនីយដ្ឋានអង្គរ និងភូមិពាក់ស្នែង នឹងមានផ្ទះរស់នៅប្រកបដោយផាសុកភាព តាមរយៈគំនិតច្នៃប្រឌិតរបស់និស្សិតទៅលើការរចនាម៉ូដផ្ទះដែលមានតម្លៃសមរម្យ ដែលនឹងក្លាយជាគម្រូមួយសម្រាប់តំបន់ផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីប្រកួតស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូរុនតាឯក ដែលបានរៀបចំឡើងដោយសាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីប្រែក្លាយតំបន់រុនតាឯកទៅជាកូនក្រុងឆ្លាតវៃ និងទាក់ទាញភ្ញៀវទេសចរក្នុងពេលបច្ចុប្បន្ន និងអនាគត។

ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានណែនាំឲ្យរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯកឲ្យទៅជាទីក្រុងមួយដ៏ស៊ីវិល័យនិងមានផាសុខភាពដល់ប្រជាជននោះ សាកលវិទ្យាភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុន AGENT21 Global បានផ្តួចផ្តើមរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃរចនាម៉ូដផ្ទះ ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការប្រែក្លាយតំបន់រុនតាឯកទៅជាកូនក្រុងឆ្លាតវៃស៊ីវីល័យមួយក្នុងពេលអនាគត។ ក្នុងការប្រកួតប្រជែងស្នាដៃនេះ តម្រូវឱ្យនិស្សិតក្នុងមួយក្រុមរចនាម៉ូដផ្ទះគម្រូចំនួន៣ម៉ូដផ្សេងគ្នា ហើយការចំណាយលើការសាងសង់ត្រូវមានតម្លៃសមរម្យ ដែលសមស្របទៅនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះ។

អ្នកម្នាងបណ្ឌិត ម៉ែន ច័ន្ទទេវី សាកលវិទ្យាធិការរង សាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈ បានថ្លែងថា នេះជាលើកទីមួយដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសីល្បៈ សហការជាមួយក្រុមហ៊ុន AGENT21 Global រៀបចំកម្មវិធីនេះឡើង ដោយមាននិស្សិតមកពីឆ្នាំទី៣ឆ្នាំទី៤និងឆ្នាំទី៥នៃមហាវិទ្យាល័យស្ថាបត្យកម្ម និង នគររូបនីយវិទ្យាចូលរួមប្រកួតប្រជែង។

អ្នកម្នាងកត់កត់សម្គាល់ឃើញថា និស្សិតដែលមានចូលរួមប្រកួតនេះ មានស្នាដៃខុសប្លែកៗពីគ្នា និងសំបូរបែប ទាក់ទងនឹងគំនិតស្ថាប្យកម្ម ។ ក្នុងការប្រកួតនេះនិសិត្សត្រូវរចនាម៉ូដផ្ទះឆ្លើយទៅនឹងការបែបបទនៃការរស់នៅក្នុងសង្គមបច្ចុប្បន្ន និងពេលអនាគត ងាយស្រួលក្នុងការស់នៅប្រកបដោយផាសុកភាព មាននិរន្តភាពក្នុងការរស់នៅ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ប្រជាជនអាចប្រកបអាជីវកម្មផ្សេងៗបាន និងការទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកស្រី លី ចន្រ្ទ័លក្ស្មី អគ្គនាយិកាក្រុមហ៊ុន AGENT21 Global ដែលបានសហការក្នុងការរៀបចំកម្មវិធីប្រកួតនេះបានលើកឡើងថា កម្មវិធីប្រកួតប្រជែង ស្នាដៃរចនាម៉ូដផ្ទះប្រជាជនគម្រូនៅតំបន់រុនតាឯក បានបង្ហាញពីសមត្ថភាពពិតៗ និងគំនិតច្នៃប្រឌិតខ្ពស់ របស់កូនខ្មែរ និងយុជនជំនាន់ក្រោយ ដែលជាធនធានមនុស្សរបស់កម្ពុជាមានទេពកោសល្យអាចរចនាម៉ូដផ្ទះដ៏ល្អ និងជាគំរូសម្រាប់យកជាត្រីវិស័យ ដើម្បីសង់ផ្ទះដ៏ប្រណិតជូនប្រជាជននៅក្នុងតំបន់តែម្តង។

លោកស្រីបន្តថា «យើងអាចជឿជាក់បានថាម៉ូតផ្ទះដែលបានទទួលជ័យលាភីពិតជាសាកសមនៅតំបន់រុនតាឯក យ៉ាងពិតប្រកដ។ ក្នុងនោះដែរក្រុមហ៊ុន Agent21 Global នឹងឧបត្ថមផ្ទះជាក់ស្តែងទៅដល់ទីតាំងចំនួន៣ ដែលនឹងយកគម្រូតាមម៉ូតផ្ទះរបស់ជ័យលាភី។ ដោយ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោរពតាមអនុសាសន៌របស់ សម្តេចតេជោ ហ៊ុន សែន ហើយយើងក៏រួម គ្នាកសាងតំបន់នេះឱ្យលេចជារូបរាងពិតប្រាកដ»