នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ

ចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ នាំយកអំណោយ ជូនដល់គ្រួសារក្រីក្រ និងមានជំងឺរុំារៃ ០៣គ្រួសារ នៅស្រុកត្រាំកក់

13-សីហា-2020 - ម៉ោង 09:31:AM

តាកែវ ៖ ដោយមានការណែនាំពី លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងដោមានការចង្អុលបង្ហាញបន្ថែមពី លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ បានណែនាំឲ្យលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្ត នៅរសៀលថ្ងៃ ពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារចុះសួរ សុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារ លោកយាយចាស់ជរាក្រីក្រចំនួន០២ គ្រួសារភូមិ កំសី និងគ្រួសារប្អូនស្រីដែលមានជំងឺរាំរ៉ៃប្រចាំកាយ១នាក់ នៅ ភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧សាខាខេត្តតាកែវ ក៏បានពាំនាំនៅក្តីនឹករលឹក សាកសួរសុខទុក្ខពីចំងាយពីសំណាក់ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ មកជម្រាបជូនបងប្អូនទាំង ០៣គ្រួសារផងដែរ ។

ចុងក្រោយ លោកអនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧សាខាខេត្តតាកែវ អេង ប៉ជាក ក៏បានផ្តាំផ្ញើរដល់លោកយាយ និងប្អូនស្រីដែលមានជំងឺ បានទទួល អំណោយថ្ងៃនេះ ទោះបីអំណោយថ្ងៃនេះ មិនច្រើនក៏ពិតមែន តែវាអាចជួយសម្រួលដល់ការលំបាកដល់លោកយាយ ដ៏ដូចជាប្អូនស្រីបានមួយរយៈដែរ។ និងសូមឲ្យលោកយាយ ក៏ដូចជាបងប្អូនក្នុងភូមិឃុំញ៉ែងញ៉ងទាំងអស់នៅតែបន្តអនុវត្តនៅសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដោយទម្លាប់ធ្វើអនាម័យ ឲ្យបានស្អាតជាប្រចាំ ពិសេសនោះ ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ ស្អាតជានិច្ច ដើម្បីជាការចូលរួមទប់ស្កាត់កុំអោយមានការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍យើងឲ្យសោះ ។

គ្រួសារដែលទទួលអំណោយមាន ៖

១- គ្រួសារលោកយាយ ច័ន្ទ ត្រិច អាយុ ៩៥ ឆ្នាំ ជរាដើរមិនរួចនៅម្នាក់ឯង ។
២- គ្រួសារ អ្នកមីង ជុន ង៉ូយ អាយុ ៥៧ ឆ្នាំ ក្រីក្រខ្វះខាតខ្លាំង រស់នៅម្នាក់ឯង ។
៣- គ្រួសារ ប្អូនស្រី ប៉ែន ចិន្តា អាយុជាង ៣០ ឆ្នាំ មានជំងឺ ឈាមសរ ស៊ីឈាមក្រហម ដោយមានស្ថានភាពជំងឺធ្ងន់ធ្ងរខ្លាំង ត្រូវលាងឈាមប្តូររាល់ខែផងដែរ ។

អំណោយដែលត្រូវបានចែកជូនដល់គ្រួសារក្រីក្រទាំងពីរគ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ក៥០ គីឡូក្រាម ទឹកត្រី ០១យួ ទឹកស៊ីអ៊ីវ០១យួ ត្រីខ១យួរ ប៊ីចេង០១កញ្ចប់ ខ្ទឹមសរ ១គីឡូ ស្ករស ទឹកសុទ្ធ ០១កេស ទឹកក្រូច ១កេស អំបិល ០១គីឡូ មី០១កេស រួមជានឹងថវិកាក្នុង១គ្រួសារៗ ១០០.០០០ ម៉ឺនរៀលផងដែរ ៕