អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រេចដាក់ពាក្យប្ដឹង បុគ្គល យ៉ង់ ធឿន និងបក្សពួក ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ យុវជនសង្គមស៊ិវិលនានារួមនិងពលរដ្ឋគ្រប់រូបគាំទ្រនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចមហាបវរធិបតី ចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មេឃុំ និងស្មៀនឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ត្រូវបានពលរដ្ឋរិះគន់យកម៉ោងរដ្ឋបាល ទៅផឹកស៊ី ហើយប្រសិនចង់ចុះហត្ថលេខា បញ្ជាក់ឯកសារអ្វីមួយ គឺត្រូវយកទៅពិនិត្យ និងចុះហត្ថលេខា នៅហាងផឹកស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន ក្រសួងព័ត៌មាន នឹងរៀប​ចំបាឋកថាក្រោម ប្រធានបទស្ដីពី «កិច្ចព្រម​ព្រៀងភាព​ជាដៃគូសេដ្ឋ​កិច្ចគ្រប់​ជ្រុងជ្រោយក្នុងតំបន់ បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្រ្ដីក្រសួងព័ត៌មានថ្មី​​ប្តេជ្ញាខិតខំជម្រុញឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរទ្បើងនិងផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំ នូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតតាមបណ្តាំរបស់សម្តេចតេជោ ​ហ៊ុន សែន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ ឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី២រូបនិងទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាន សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃទី២២ ខែសីហានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍ ក្រសួងធនធានទឹក​ ​​ចេញសេចក្តីជូនដំណឹងពីរអាកាសធាតុនៅកម្ពុជា អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានបង្កើនសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រឿងញៀនដល់ប្រជាពលរដ្ឋ សំណង់រឹងមាំសង់ចូលប្រឡាយទឹក មិនទាន់មានច្បាប់ត្រឹមត្រូវ តែម្ចាស់សំណង់នៅតែបន្តលួចសាងសង់ នៅស្រុកអង្គរបូរី អភិបាលខេត្តតាកែវ អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបំផុសគំនិតប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើនៅតាមទីសាធារណៈ ដីព្រៃរបស់រដ្ឋ វត្តអារមជាដើម អភិបាលខេត្តតាកែវ ជម្រុញអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ

ខេម ឆ្លើយតប៖ សុខចិត្តដើរចូលគុក ប្រសិនបើខ្លួនលើកឡើង ពីតំណែងរបស់មេផលិតកម្ម «ថោន» ខុសពីការពិត

26-សីហា-2020 - ម៉ោង 10:11:PM

(ភ្នំពេញ)៖ ក្រោយពីផលិតកម្ម ថោន បានចេញសេចក្ដីបដិសេធ កាលពីពេលថ្មីៗនេះថា ម្ចាស់ក៏ដូចជាអ្នកទទួលខុសត្រូវផលិតកម្ម ថោន គ្មានតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុរាជធានីភ្នំពេញ ដោយអះអាងថា ម្ចាស់ផលិតកម្ម ថោន គឺមានឈ្មោះ ជួប មាន និងគ្មានតួនាទីអ្វីក្នុងជួរមន្រ្តីរាជការរួចមក នៅមុននេះបន្តិចតារាចម្រៀង ខេម បានសរសេរសារ បង្ហោះជាសាធារណៈថា រូបលោកសុខចិត្តដើរចូលគុក ប្រសិនបើលោកបង្ហាញប្រាប់ពីតំណែងមេផលិតកម្ម ថោន ហើយមានការប្ដឹងផ្ដល់ថា ខុសពីការពិតមែននោះ។

ក្នុងហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង ខេម ដែលកំពុងតែមានរឿងចម្រូងចម្រាស់ នៅមិនទាន់មានដំណោះស្រាយ បានសរសេរថា «មេអើយមេ! មេចោទថាខ្ញុំបរិហាកេរ្តិ៍មេ ចុះមេធ្វើលិខិតឲ្យចូលខ្លួនត្រឹមមួយថ្ងៃស្មើ២៤ម៉ោងជាកំហិតនោះផូស(បង្ហោះ) ជាសារធារណៈ នេះជាចេតនាអាក្រក់ ដែលបង្ហាញថាមេកំពុងដុតបំផ្លាញឆ្នាំងបាយរបស់ឆ្កែអនាថានេះហើយ វ៉ៃក្បាលគ្នាហើយឲ្យគ្នាសុំទោសទៀត ប្រហែលជាមិនអាចទេមេ ខ្ញុំសុំសួរទៅបងប្អូនទាំងអស់គ្នាថា ប្រពន្ធគាត់ឈរឈ្មោះមែន តែអ្នកធ្វើការពិតប្រាកដសម្រេចគ្រប់យ៉ាងជាមួយខ្ញុំកន្លងមក គឺមេប្រុសស្ទើរតែមួយរយភាគរយទៅហើយ..តើសព្វថ្ងៃគាត់ពិតជាមានតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុក្រុងភ្នំពេញមែនទេបងប្អូនមើលរូបទៅ. តើខ្ញុំហៅគាត់ថាមេបានទេ? ហើយសួរថា Office ថោន និងស្ថានីយទូរទស្សន៍ថោន អាចយកលុយដប់ម្ភៃម៉ឺនទៅធ្វើបានទេ? ពិចារណាចុះ!»។

តារាចម្រៀង ខេម បន្តទៀតថា «បើខ្ញុំមានកំហុសរហូតដល់ជាប់គុក ខ្ញុំសុខចិត្តដើរចូលគុក ដើម្បីឲ្យក្រុមហ៊ុនទាំងអស់ចេះផ្ដល់តម្លៃឲ្យអ្នកចម្រៀង ដែលមានសមត្ថភាព ទោះបីត្រូវបាត់បង់អាជីពអ្នកចម្រៀងក៏ដោយ ក៏ឆ្កែមួយក្បាលនេះអាចទទួលយកបានដែរ ឆ្កែមួយក្បាលនេះគ្មានអីគួរឲ្យស្ដាយទេ ហើយចុះមេមិនដាក់ពាក្យប្ដឹងទៅមេ បើខ្ញុំខុសមែនដោះស្រាយតាមច្បាប់ទៅ មេកុំនិយាយឲ្យសោះថា មេមិនចង់ប្ដឹង ក្មេងក៏មិនជឿដែរ សង្ស័យមកពីខ្វះការពិតទេដឹងមេ ហើយការដែលផុសថ្ងៃមុន មេកុំនិយាយថាឆ្កែអនាថានេះ មិនទៅជួបឲ្យសោះទើបមេផុសនោះ ខុសការពិតហើយមេ ខ្ញុំចប់ការងារខ្ញុំឈប់ដោយការគោរពត្រឹមត្រូវ ហើយកុំនិយាយថា ហេតុអ្វីឆ្កែមួយក្បាលនេះផុសធ្វើអី មេគួរសួរខ្លួនឯងវិញថា ហេតុអ្វីមេផុសទាំងមិនការពិត? មេត្រូវចាំថាឆ្កែស្លូតប៉ុណ្ណាក៏ដោយ បើវ៉ៃក្បាលហើយឲ្យវាទ្រាំយ៉ាងម៉េច?»។

ខេម បានសង្កត់ធ្ងន់ថា «មេសាកគិតទៅមើលដោយសារក្ដីស្រលាញ់ និងកាគោរព ក្រមសីលធម៌ការងារ ការចាកចេញរបស់ឆ្កែអាណាថានេះ មួយរយៈហើយ មិនដែលនិយាយអ្វីមិនល្អពីមេឡើយ សូម្បីតែអ្នកកាសែតខលមកសួរ ក៏ខ្ញុំមិនធ្វើការអត្ថាធិប្បាយដែរ ក្រុមហ៊ុនថ្មីសុំខ្ញុំធ្វើកម្មវិធីទទួលស្វាគមន៍ ក៏ខ្ញុំមិនឲ្យធ្វើដែរ បើនិយាយអំពីការដឹងគុណឆ្កែអនាថាមួយក្បាលនេះ មិនដែលបំភ្លេចទេមេ តែមេក៏ត្រូវគិតវិញដែរអំពីឆ្កែអនាថាមួយនេះ បានចូលរួមចំណែកអ្វីខ្លះជាមួយក្រុមហ៊ុនជាយូរឆ្នាំមកនេះ ខ្ញុំគិតថាមេយល់ពេកហើយ ខ្ញុំដឹងច្បាស់បើខ្ញុំចេញមកក្រុមហ៊ុនថ្មីអន់គ្មានការគាំទ្រច្រើន ប្រហែលជាគ្មានរឿងរ៉ាវអ្វីកើតឡើងទេ មេកុំមើលមកឆ្កែមួយក្បាលនេះល្ងង់ពេក ស្លូតពេកហើយចង់ធ្វើបាបស្រេចតែអំពើចិត្ត ចង់វាយឆ្កែអនាថា នេះតាមតែអំពើចិត្ត ទុកផ្លូវឲ្យគ្នារស់ផងព្រោះមេមានលុយណាស់»។

«សូមវិភាគរូបភាពមួយចំនួនតូចនេះ តាមការគួរសិនចុះ ខ្ញុំបានជម្រាបជូនទាំងមេប្រុសមេស្រី និងអ្នកគ្រប់គ្រង ក្រៅផ្លូវការ និងក្នុងផ្លូវការមុននឹងចាកចេញ ហើយខ្ញុំផូសនេះកុំគិតក្នុងន័យខ្ញុំចង់ឈ្នះចាញ់អ្វីឡើយ គឺខ្ញុំចង់បានភាពស្អាតស្អំរបស់ខ្ញុំដែរ មេបានផូសជាសាធារណៈមកលើរូបខ្ញុំ»។

សូមបញ្ជាក់ថា មហាជន និងអ្នកគាំទ្របានសម្ដែងការភ្ញាក់ផ្ញើល បន្ទាប់ពីតារាចម្រៀង ខេម ដែលបានចាកចេញពីផលិតកម្ម ថោន អស់រយៈពេលជាច្រើនខែហើយនោះ ត្រូវបានផលិតកម្ម ថោន ចេញសេចក្ដីប្រកាសជាសាធារណៈ អញ្ជើញរូបលោកឲ្យចូលខ្លូនមកដោះស្រាយបញ្ហាកិច្ចសន្យា ជាមួយផលិតកម្ម ខណៈដែលផលិតកម្មអះអាងថា មិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ ការប្រកាសឲ្យខ្លួនដោះស្រាយ ដែលមានរយៈពេលត្រឹម២៤ ម៉ោងនេះ ត្រូវបានមជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកគាំទ្រ បានធ្វើការរិះគន់ទៅលើផលិតកម្ម ថោន ព្រោះហាក់ដូចជាលឿនពេក និងមានចេតនាអ្វីមួយ មកលើតារាចម្រៀង ខេម៕

ប្រភព៖ FreshNews Plus