សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

កំពូលតារាចំរៀងចាស់វស្សា លោក ព្រាប សុវត្ថិ និងចុះកុងត្រាជាផ្លូវការជាមួយ ផលិតកម្ម Galaxy Navatra របស់ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា នៅថ្ងៃទី២៥ ខែសីហា

22-សីហា-2020 - ម៉ោង 09:37:AM

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោក យឹម តាស្រង់ នាយកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់ PKA News ឲ្យដឹងថា លោក ព្រាប សុវត្ថិ បានសម្រេចចិត្តចូលមកផលិតកម្ម Galaxy Navatra ជាមួយកុងត្រារយៈពេល ៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ នៅឯសណ្ឋាគារ Garden City ។

ដោយក្ដីសប្បាយរីករាយនេះដែរ លោក យឹម តាស្រង់ អ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra បានបន្ថែមថា ការទទួលសមាជិកថ្មីល្បីល្បាញដល់កំពូលជាង ២០ ឆ្នាំនេះ គឺមិនមែនដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុកនោះឡើយ ប៉ុន្តែផលិតកម្មមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើឱ្យកេរ្តិ៍ឈ្មោះតារារូបនេះ ខ្ទរខ្ទារទៅដល់ប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់អាស៊ី។

គេនៅមិនទាន់ដឹងនៅឡើយដែរថាកូនប្រុសទាំង ០៣នាក់របស់តារាចម្រៀងរូបនេះនឹងចាកចេញបន្តនៅពេលណា ខណៈដែលពួកគេនៅមិនទាន់ចប់កិច្ចសន្យានៅឡើយ។ តាមប្រភពក្រៅផ្លូវការលើកឡើងថាតារាចម្រៀងរូបនេះចាកចេញពីផលិតកម្មហង្សមាស ចូលច្រៀងក្នុងផលិតកម្មGalaxy Navatra ក្នុងតម្លៃខ្លួន ៣០ម៉ឺនដុល្លារអាមេរិក និងផលលាភបានពីការងារមួយចំនួនបន្ថែមទៀត។ ការចូលច្រៀងក្នុងផលិតកម្មនេះក្រោយពីតារាចម្រៀងរូបនេះបានបង្ហាញមុខក្នុងការផ្សព្វផ្សាយ និងជាភាគហ៊ុនក្នុងការលក់អចលនទ្រព្យមួយចំនួននៅជាយក្រុងជាមួយថៅកែផលិតកម្មដែលគេស្គាល់ថាជាលោកឧកញ៉ា ឡេង ណាវ៉ាត្រា។

ប្រភពបន្តថាដំណឹងនេះក៏លេចឡើងក្រោយពីការបង្ហាញភាពជិតដិតរបស់លោកព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេងរូបនេះដែលធ្លាប់បានធ្វើការសម្របសម្រួល និងនាំលោកព្រាប សុវត្ថិ និងកូនៗចេញទៅច្រៀងនៅប្រទេសកូរ៉េ។ ប្រភពបន្តដែរថា សូម្បីតារាចម្រៀង មាស សុខសោភា ក៏ស្ថិតក្នុងជម្រើសឲ្យចូលច្រៀងក្នុងផលិតកម្មលោកឧកញ៉ាផងដែរ បន្ទាប់ពីផលិតកម្មនេះចាប់ផ្តើមបំបុកទីផ្សារសម្រាប់តារាចម្រៀងមានស្រាប់ និងក្រោយពីតារាចម្រៀងលំដាប់ជួរមុខ ខេម លេចមុខក្នុងផលិតកម្មនេះ៕