29-សីហា-2021 - ម៉ោង 07:36:PM
បរទេស៖ យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ថា អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននៃរដ្ឋាភិបាល អាហ្វហ្គានីស្ថានចុងក្រោយ លោក Sayed Sadaat បានចាប់ផ្តើមជីវិតថ្មីនៅប្រទេសអាឡឹម៉ង់ ដោយចាប់អាជីពជាអ្នកធាក់កង់ដឹកជញ្ជូនម្ហូបអាហារជូនភ្ញៀវកម្មង់។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គិតមកដល់នេះលោកអាយុ ៤៩ឆ្នាំ មានសញ្ជាតិអង់គ្លេស-អាហ្វហ្គានីស្ថាន បានភៀសខ្លួនទៅរស់នៅប្រទេសអាឡឹម៉ង់កាលពីខែធ្នូឆ្នាំកន្លងទៅ ក្រោយពីបានលាលែងពីតំណែងដ្ឋមន្រ្តីក្រសួងព័ត៌មាននៃរដ្ឋាភិបាលអាហ្វហ្គា នីស្ថាននៅឆ្នាំ២០១៨។
លោកនិយាយថា«អ្នកផង អាចសើចឬយំចំពោះរូបខ្ញុំ តែខ្ញុំតែងយល់ថា ការងារទាំងអស់គឺសុទ្ធជាមុខរបរ»៕
ប្រភព៖ Reuters