អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី

05-មិនា-2024 - ម៉ោង 09:01:AM

អូស្រ្តាលី៖ការស្វែងរកការវិនិយោគ និងបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា គឺជាកិច្ចដ៏​សំខាន់​ក្នុងបេសកកម្មដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរបំពេញបេស​ក​កម្មការងារក្រៅប្រទេសសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា មែនដែលរំលងឡើយវេទិកាធុរកិច្ច ដែលជា​វេទិកាផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្នុងដំណើរបំពេញការងារនៅអូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជា​ច្រើន​រូប។ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអញ្ជើញជា​អធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលមានគោលដៅលើកកម្ពស់ការធ្វើធុរកិច្ចរវាងកម្ពុជា និង​អូស្ត្រាលី។ ជាពិសេសទាក់ទាញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហ​កម្ម​វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០នាក់ និងក្រុមហ៊ុនចំនួន ៣៥០ក្រុមហ៊ុន។

ក្នុងវេទិកានេះ សម្តេចធិបតី បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដែលមានប្រមាណ​៧ទស​វត្សរ៍មកនេះ។ សម្តេចធិបតី បានរំលឹកពីតួនាទីរបស់អូស្ត្រាលី ដែលបានចូលរួមក្នុងដំណើរស្វែងរក​សន្តិ​ភាព​នៅកម្ពុជា និងការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសទៅលើវិស័យសំខាន់រួមមានហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យកសិកម្មជាដើម។

សម្តេចធិបតី ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសនៃការវិនិយោគនៅកម្ពុជា ដែលនាំឱ្យអ្នក​វិនិ​យោគអាចទទួលបានផលល្អប្រសើរពីការវិនិយោគរបស់ពួកគេ តាមរយៈគោលនយោបាយលើកទឹកចិត្ត និងគាំពារអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល កត្តាភូមិសាស្ត្រ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង​កម្ពុជា ជាមួយបណ្តាប្រទេសនានា ដែលធ្វើឱ្យទីផ្សារផលិតផលមានទំហំធំ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់អ្នកវិនិយោគអូស្ត្រាលី ចូលមកកាន់កម្ពុជាសិក្សាស្វែង​យល់​ពីឱកាសនៃការវិនិយោគ។ សម្តេចធិបតី ប្រកាសរង់ចាំស្វាគមន៍អ្នកវិនិយោគរបស់អូស្ត្រាលី ប្រកប​ដោយក្តីសោមនស្សរីករាយ។

សូមបញ្ជាក់ថា ក្នុងវេទិកាធុរកិច្ចនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖
១៖ អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី។

២៖ អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ ។

វេទិកាធុរកិច្ចនេះ ក៏នឹងបន្តជាយន្តការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញអំពីសក្តានុពល​វិនិ​យោគ​ យន្តការលើកទឹកចិត្ត និងសម្របសម្រួលដល់ការវិនិយោគ ក៏ដូចជាបង្កលក្ខណៈដល់វិស័យ​ឯក​ជន​របស់កម្ពុជា និងអូស្ត្រាលី អាចស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីបង្កើតឱកាសវិនិយោគ​កាន់តែច្រើន​មកកាន់កម្ពុជា៕