11-កក្តដា-2021 - ម៉ោង 06:19:PM
បរទេស៖ មិនជាគួរឱ្យកោតសរសើរ និងសម្ដែងការចូលរួមអបអរសាទរ ចំពោះប្រទេសសិង្ហបុរី ដែល ត្រូវបានគេរាយការណ៍ មិនមានករណីឆ្លងមេរោគកូវីដ១៩ថ្មី នៅក្នុងស្រុកនោះទេ កាលពីថ្ងៃទីសៅរ៍ ទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ដោយប្រភពខាងលើបានឲ្យដឹងថា នេះជាលើកទី១ហើយ ដែលមិនមានករណីឆ្លងថ្មីនៅក្នុងប្រទេស ចាប់តាំងពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១មក។ ខណៈក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា មិនអ្នកឆ្លងកូវីដ១៩ក្នុងស្រុកថ្មីទេ ហើយមានករណីនាំចូលត្រឹមតែ ៦ ករណីប៉ុណ្ណោះ។
គួរជម្រាបផងដែរថា គិតត្រឹមពេលបច្ចុប្ប្ននេះ ប្រទេសកូននាគនៅអាស៊ីមួយនេះបានចាក់វ៉ាក់សាំង ជូនពលរដ្ឋខ្លួនជាង ២លាននាក់ហើយ ដោយសើ្មរប្រមាណ ៣៨.៦%នៃប្រជាជនសរុបហើយ (ប្រជាជនសិង្ហបុរីសរុបចំនួន ៥,៨៥០,៣៤២ នាក់)។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១នេះ សិង្ហបុរីមានអ្នកឆ្លងកូវីដ១៩ សរុប ៦២,៦៨៤ នាក់ ស្លាប់សរុប ៣៦ នាក់ និង ព្យាបាលជាសះស្បើយវិញមានចំនួន ៦២,៣៩៧ នាក់៕
ប្រភព៖ CNA