02-មិថុនា-2021 - ម៉ោង 08:36:AM
អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinovac របស់ចិនជាប្រភេទ វ៉ាក់សាំងប្រើប្រាស់បន្ទាន់ជាផ្លូវការ នៅថ្ងៃអង្គារទី ១ខែមិថុនា។ នេះបើតាមការប្រកាសរបស់អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។
ហើយវ៉ាក់សាំងក្រុមហ៊ុន Sinovac វ៉ាក់សាំង ចំនួនប្រាំមួយដែល WHO បានសម្រេចអនុញ្ញាតប្រើប្រាស់បន្ទាន់នោះមានដូចជា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna, វ៉ាក់សាំងក្រុមហ៊ុន Pfizer, វ៉ាក់សាំង AstraZeneca ផលិតនៅកូរ៉េខាងត្បូង និងផលិតដោយវិទ្យាស្ថានSerum របស់ឥណ្ឌា វ៉ាក់សាំង ក្រុមហ៊ុន Janssen និងវ៉ាក់សាំង Sinopharm របស់វិទ្យាស្ថានប៉េកាំង៕
ដកស្រង់ពី៖ RT News