ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​

សំណង់រឹងមាំសង់ចូលប្រឡាយទឹក មិនទាន់មានច្បាប់ត្រឹមត្រូវ តែម្ចាស់សំណង់នៅតែបន្តលួចសាងសង់ នៅស្រុកអង្គរបូរី

01-សីហា-2023 - ម៉ោង 09:35:AM

តាមរយះសារពលរដ្ឋ បានលួចខ្សឹបប្រាប់ថា មានករណីលួចសង់សំណង់រឹងមាំ គ្រោងរៀបចំទៅជា កំពង់ផែ សម្រាប់ដោះដូរទំនិញ នៅខាងត្បូងប្រឡាយទឹកលេខ១២ ចម្ងាយ ១០០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ជាកម្មសិទ្ធិរបស់ឈ្មោះ កាំង ប៊ុនលី ។

ពលរដ្ឋបានអះអាងថា ម្ចាស់សំណង់នេះ មិនដឹងថាខ្សែធំកម្រិតណាទេ នៅតែបន្តលួចសាងសង់ជាបន្តបន្ទាប់ បើទោះបីជាអាជ្ញាធរ និងមន្រ្តីជំនាញ ធ្លាប់ចុះមកហាមឃាត់ជាច្រើនដងកន្លងមកហើយ។

លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី០១ ខែសីហា នេះថា សំណង់រឹងមាំ ដែលពលរដ្ឋលើកឡើងថា គ្រោងសង់ទៅជាកំពង់ផែនេះ គឺខាងមន្ទីរជំនាញ មិនទាន់ទទួលបានលិខិតស្នាមអ្វីនៅឡើយទេ។

ដោយឡែក លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត បានលើកឡើងថា ចំពោះសំណង់សាងសង់នានា គឺវាមានតាមកម្រិត សំណង់រឹងមាំត្រឹមណា សុំច្បាប់ត្រឹមក្រុងស្រុក ហើយសំណង់រឹងមាំខ្នាតធំៗ គឺត្រូវមកសុំច្បាប់នៅថ្នាក់ខេត្ត ឬក្រសួង។ លោកប្រធានមន្ទីរបានបន្តថា ចំពោះករណីសំណង់រឹងមាំសង់ចូលប្រឡាយទឹកនេះ គឺខាងមន្ទីរមិនទាន់ទទួលបានលិខិតស្នើសុំណាមួយឡើយ ។

ជុំវិញករណីនេះដែរ លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី បានថ្លែងប្រាប់ នៅបណ្ដាញសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ថា សំណង់រឹងមាំ ដែលបានសង់ចូលប្រឡាយទឹកនេះ គឺមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែម្ចាស់កម្មសិទ្ធសំណង់ កំពុងតែរត់ការច្បាប់សាងសង់ តាមក្រោយ ហើយអាជ្ញាធរស្រុក និងមន្រ្តីជំនាញ ក៏ធ្លាប់ចុះទៅហាមឃាត់ច្រើនលើកមកហើយ ប៉ុន្តែម្ចាស់សំណង់នៅតែបន្តលួចសាងសង់៕

https://www.youtube.com/shorts/jRkHXiusCkQ