សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

អភិបាលខេត្តតាកែវ ជម្រុញអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ

27-កក្តដា-2023 - ម៉ោង 03:27:PM

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការជម្រុញដល់អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ និងអង្គការសង្គមស៊ីវិលដែលជាដៃគូរត្រូវ​សហការគ្នាដោះស្រាយបញ្ហា​ប្រឈមនានាដែលជា​ទុក​កង្វល់របស់ប្រជាពលរដ្ឋ  ពោលគឺធ្វើយ៉ាងណាដើម្បីពួកគាត់មានទំនុកចិត្តមក​លើអាជ្ញាធរ​មូលដ្ឋាន​របស់យើងដែលជាអ្នកដោះស្រាយជូនគាត់។

ថ្លែងនៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង ស្ដីពីវឌ្ឍនភាព នៃការអនុវត្តការងារគណនេយ្យភាពសង្គម ប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តតាកែវ នាព្រឹកព្រហស្បតិ៍ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្ត លោក អ៊ូច ភា  អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា ក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋាន ជាអ្នកបំរើ ប្រជាពលរដ្ឋ ដ៏ស្មោះត្រង់ និងជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ យើងត្រូវបន្តសកម្មភាព ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបានដឹងពីសុខទុក្ខ និងបញ្ហាសំណូមពរ     ទុកកង្វល់ផ្សេងៗ ដែលទាមទារអាជ្ញាធរយើងជួយដោះស្រាយភ្លាមៗ ។ ដូច្នេះដើម្បីយកបេះដូង និងការពេញចិត្ត ពីប្រជាពលរដ្ឋ អាជ្ញាធរភូមិឃុំ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ បណ្ដាអង្គការនានា ត្រូវធ្វើជាវេទិការដោះស្រាយ បញ្ហា សំណូម ពរផ្សេងៗជូនប្រជាពលរដ្ឋអោយបានល្អ តាមរយៈការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួលវិវាទទាំងនោះ និងចូលរួមកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលមានការប្ដឹងផ្ដល់ គ្នាឈាន ទៅ ដល់តុលាការ។

លោកអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ វាជាយន្តការមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដោយផ្អែកតាមច្បាប់ជាធរមាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានវិវាទផ្សេងៗ ទាមទារឱ្យអាជ្ញាធរ ធ្វើកិច្ចអន្តរាគមន៍ ជួយដោះស្រាយបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងតម្លាភាព ដោយភាគី ជម្លោះ ទទួលបានការដោះស្រាយមួយសមហេតុផលទាំងសងខាង។

ជាមួយគ្នានោះដែរអភិបាលខេត្តតាកែវ លោក អ៊ូច ភា ក៏បានណែនាំបន្ថែមទៀតថា ដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ​អោយបានល្អប្រសើរលឿន ឆាប់រហ័ស ទាន់ពេលវេលា និងបន្តបង្កើនកិច្ច​សហការណ៍ជាមួយបណ្ដាអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាបន្តទៀត ទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្នែកគណនេយ្យភាពសង្គម ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន៕