មហាជនចោទសួរថា បើគ្មានការបើកភ្លើងខៀវពីលោក សំ កុសល មេគយខេត្តកណ្តាលទេនោះ តើសាច់បង្កកជាង៨តោន របស់វៀតណាមខុសច្បាប់នេះ អាចមានស្លាបហោះមកដល់ភ្នំពេញដែរឬ? សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យយកចិត្តទុកដាក់ការផលិតមាតិការតាមបណ្ដាញសង្គម ក្រោយមានការអនុញ្ញាតឲ្យមានការរកលុយតាមរយៈការផលិតវីដេអូ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន សម្ដេចតេជោ ហ៊ុន សែន៖ទម្រាំព្រះរាជាណាចក្រកម្ពុជាបានឈានមកដល់ពេលបច្ចុប្បន្ននេះ បានឆ្លងកាត់រឿងច្រើនណាស់ សម្តេចតេជោ៖ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ គាំទ្រការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ទៅICJ ព្រះតេជគុណ ស៊ុច បាននិមន្តមកដល់ទឹកដីនៃព្រះរាជណាចក្រកម្ពុជាហើយ តាមប្រកាសស្វាគមន៍ និងអនុញ្ញាតពីសម្តេចមហាបវរធិបតី សេចក្តីថ្លែងការណ៍ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ សម្តេចធិបតី ៖ស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា សម្តេចធិបតី៖កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

មនុស្សស្លា.ប់ជាង១ខែទៅហើយ សមត្ថកិច្ចស្រុកត្រាំកក់ នៅមិនរកមុខជនដៃដល់ឃើញ ឬក៏មានអាថកំបាំងអ្វី!

27-គុម្ភះ-2023 - ម៉ោង 01:49:PM

តាកែវ៖ បាត់ដំណឹងឈឹងរហូតមកដល់ពេលនេះអស់រយ:ពេលជាង១ខែទៅហើយ ចំពោះករណីរឿងវាយសម្លាប់មនុស្ស១នាក់នៅស្រុកត្រាំកក់ តែសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាមិនបានខ្នាក់ខ្នែងដើម្បីស្រាវជ្រាវ ចាប់ខ្លួនក្រុមជនដៃដល់យកមកផ្តន្ទាទោស ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោ:បានស្ងាប់ចិត្តឡើយ បើទោះបីបានដឹងថាមានជនសង្ស័យចំនួន៣នាក់មានជាប់ពាក់ពន្ធ័ក្នុងករណីនេះក៏ដោយ។

បើយោងតាមការបញ្ជាក់ពីរអាណាព្យាបាលជនរងគ្រោះ ក្នុងករណីឃាតកម្មនេះ ឲសារព័ត៌មានយើងដឹងនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៣នេះថា គាត់បានសុំអោយសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពិសេសសមត្ថកិច្ចស្រុកត្រាំកក់ផ្ទាល់ សូមជួយរកយុត្តិធ័មអោយពួកគាត់ផង នឹងជួយពន្លឿនក្នុងការស្រាវជ្រាវរកមុខជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះរឿងនេះបានកើតឡើងជាង១ខែកន្លងទៅហើយ។

លោក សុខ សំអឿន អាយុ៦២ឆ្នាំ ដែលត្រូវជាជីតានៃសពជនរងគ្រោះ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវបានឲ្យដឹងថា ចៅប្រុសរបស់គាត់ឈ្មោះ គង់ ចំរើន អាយុ២០ឆ្នាំរស់នៅក្នុងបន្ទុក ត្រូវបានក្រុមជនដៃដល់ដែលមានគ្នា៣ទៅ៤នាក់ ព្រួតវាយសម្លាប់ដោយដុំថ្ម កាលពីរយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលម៉ោង២រំលងអាធ្រាតុយប់ នៅលើផ្លូវជាតិលេខ៣ ខាងត្បូងស្ពានស្លាគូ ចន្លោះគីឡូម៉ែត្រលេខ៦៧ ក្នុងឃុំឧត្តមសូរិយា ស្រុកត្រាំកក់។

ដោយក្រោយពេលកើតហេតុ ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំ ក៏បានចុះធ្វើកំណត់ហេតុ ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍  ស្រាវជ្រាវដើម្បីចាប់ជនដៃដល់ យកមកផ្តន្ទាទោសផងដែរ តែហាក់បីដូចជាស្ងាត់ឈឹងដោយលោកមេប៉ុស្កិ៍រដ្ឋបាលឃុំមិនធ្វើ នឹងមានបំណងទុកចោលមិនចាត់ការឬស្រាវជ្រាវរកជនដៃដល់តែម្តង។ អាណាព្យាបាលជនរងគ្រោះបាននិយាយទាំងអស់សង្ឃឹមថា ជនដៃដល់មិនពិបាកស្រាវជ្រាវរកនោះទេ បើសិននគរបាលប៉ុស្កិ៍រដ្ឋបាលឃុំនឹងស្រុកត្រាំកក់ចង់ចាប់ខ្លួនជនដៃដល់ គឺចាប់ខ្លួនអ្នកដែលដឹកសពកូនឬចៅរបស់គាត់យកមកដល់ផ្ទះនោះគឺដឹងហើយមិនគួទុកចោលសំណុំរឿងឃាតកម្មនេះសោះ ព្រោះអូសបន្លាយពេលជាង១ខែទៅហើយ។ 

លោក គៀត ស៊ីណា មេប៉ុស្កិ៍រដ្ឋបាលឃុំឧត្តមសូរិយាស្រុកត្រាំកក់បានឲ្យដឹង នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ តាមទូរស័ព្ទថា នៅពេលនេះលោកកំពុងប្រជុំនៅសាលាឃុំ។

ចំណែកឯលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានប្រាប់សារព៍ត៌មានយើង តាមទូរស័ព្ទឲ្យដឹងថា ករណីឃាតកម្មខាងលើនេះយើងកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមជនដៃដល់ ដោយសាររឿងនេះបានកើតឡើងនៅម៉ោង២យប់រំលងអាធ្រាតុទៅហើយ មិត្តភក្កិរបស់ជនរងគ្រោះដែលដឹកសាកសពមកដល់ផ្ទះអោយឪពុក ម្តាយក្រុមគ្រួសារវានោះ យើងមានការសង្ស័យនឹងបានហៅមកសាសួចំនួន៣នាក់ដែរ តែវាមិនសារភាពហើយឆ្លើយថាមិនដឹង ទើបយើងដោះលែងវិញទៅ ដូច្នេះរឿងនេះយើងកំពុងតែធ្វើនឹងស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសអោយទាល់តែបាន ព្រោះយើងមានពន្លឺខ្លះហើយ៕