លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

កម្ពុជា-ព្រុយណេ បានចេញសេចក្ដីថ្លែងការណ៍រួម ១៥ចំណុច ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ នៅព្រះរាជាណាចក្រកម្ពុជា

14-វិច្ឆិកា-2022 - ម៉ោង 03:07:PM

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងព្រុយណេ ក្នុងឱកាសព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេស ព្រុយណេ នៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស បានឲ្យដឹងថា សេក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ មានចំនួន ១៥ចំណុច ដូចខាងក្រោម៖

១៖ តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសព្រុយណេ បានយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រះរាជទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។

២៖ អំឡុងពេលនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះចៅស៊ុលតង់ ត្រូវបានថ្វាយនូវព្រះរាជពិធីត្រួតពល។ ព្រះអង្គបានយាងដាក់កម្រងផ្កា និងសម្តែងការគោរពនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។

៣៖ ព្រះចៅស៊ុលតង់ ទ្រង់មានព្រះរាជសវនការជាមួយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលបានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋថ្ងៃត្រង់ថ្វាយជាព្រះកិត្តិយសដល់ព្រះចៅស៊ុលតង់។

៤៖ ព្រះចៅស៊ុលតង់ក៏បានជួបប្រជុំទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ កិច្ចប្រជុំទ្វេភាគីបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏កក់ក្ដៅ និងស្និទ្ធស្នាល ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានពិភាក្សាការងារប្រកបដោយផ្លែផ្កា លើកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើន ព្រមទាំងបានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

៥៖ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ ចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងព្រុយណេ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។ ភាគីទាំងពីរក៏បានបញ្ជាក់អំពីការប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ដូចជា វិស័យការពារជាតិនិងសន្តិសុខ ពាណិជ្ជកម្មនិងវិនិយោគ ថាមពល អប់រំនិងការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ទេសចរណ៍
បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងសុខភាពសាធារណៈ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែករបស់ព្រុយណេក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក្នុងគោលដៅកាត់បន្ថយគំលាតនៃការអភិវឌ្ឍននៅក្នុងអាស៊ាន។

៦៖ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការជំរុញការធ្វើទំនាក់ទំនងជាប្រចាំរវាងមន្រ្តីជាន់ខ្ពស់ពីបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

៧៖ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ តាមរយៈការផ្លាស់ប្ដូរព័ត៌មានស្ដីពីភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននានា ព្រមទាំងការផ្លាស់ប្ដូរមន្រ្តីការពារជាតិជាន់ខ្ពស់ គម្រោងកសាងសមត្ថភាព និងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

៨៖ ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាថានឹងជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តដល់វិស័យឯកជនឱ្យស្វែងរកកាលានុវត្តភាពបន្ថែមទៀត ក្នុងការធ្វើធុរកិច្ចលើវិស័យនានាដែលមាន
សក្ដានុពល និងធានានូវការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៩៖ ភាគីទាំងពីរបានឯកភាពផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តល្អៗស្ដីពីទំនើបភាវូបនីយកម្មផ្នែកឧស្សាហកម្មឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០។ ភាគីកម្ពុជា បានលើកទឹកចិត្តឱ្យមានការវិនិយោគផ្ទាល់ពីព្រុយណេ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មពឹងផ្អែកលើចំណេះដឹង។

១០៖ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងលេចធ្លោ ដូចជា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ៕