អភិបាលខេត្តតាកែវ៖ ស្ត្រីខ្មែរត្រូវមានមោទនភាព និងពង្រឹងសមត្ថភាព ដើម្បីបន្តតួនាទីជា "មាតាពិភពលោក" បណ្ដុះស្មារតីសន្តិភាពដល់មនុស្សជំនាន់ក្រោយ អបអរសាទរ​ ទិវា​នារី​អន្តរជាតិ​ ៨មីនា​ លេីក​ទី១១៥​ បន្ដយុទ្ធនាការ​ «កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធាន​បទ«ស្ត្រី​ដេីម្បី​បរិស្ថាន​ស្អាត»​ ក្នុង​ស្រុក​អូររាំងឪ​ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ

25-សីហា-2025 - ម៉ោង 01:56:PM

ភ្នំពេញ៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយបញ្ជូនព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដល់ដៃប្រជាពលរដ្ឋបានយ៉ាងលឿន ឆាប់រហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលភាគីម្ខាងទៀតបានបំភ្លៃ បំផ្លើស ញុះញង់ប្រជាពលរដ្ឋមានការស្លន់ស្លោរ ក្នុងចេតនាបំបាក់ទឹកចិត្ត និងបំបាត់ជំនឿទុកចិត្តរស់ពលរដ្ឋមកលរាជរដ្ឋាភិបាល និងកងទ័ព។

ការវាយតម្លៃបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិសអំពីការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មានប្រមាណ២០០រូប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃយ៉ាងដូច្នេះថា៖ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន របស់កម្ពុជា គឺបានរួមសហការគ្នាជាធ្លុងមួយផ្សព្វផ្សាយព័ត៌មានជូនទៅដល់បងប្អូនប្រជាពលរដ្ឋពីបញ្ហាព្រំដែន បានគ្រប់ជ្រុងជ្រោយ។ បើទោះបីថៃ បានព្យាយាមបង្កើតព័ត៌មាន បំភ្លៃ បំផ្លើសយ៉ាងក៏ដោយ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋរបស់យើងនៅនឹងនរក្នុងចិត្ត ដោយសារតែគាត់ទទួលបានព័ត៌មានពិត និងត្រឹមត្រូវពីរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយរបស់កម្ពុជា»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណ ព្រមទាំងអ្នកសារព័ត៌មាននៅកម្ពុជាទាំងអស់ បានរួមផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីបញ្ជូនព័ត៌មានពិតពីបញ្ហាព្រដែន ដែលចេញផ្សាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ដៃពលរដ្ឋបានយ៉ាងលឿនរហ័ស និងទុកចិត្ត។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រភពព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តពឹងផ្អែកលើប្រភពផ្លូវការរួមមាន៖ រាជរដ្ឋាភិបាល,ក្រសួងការពារជាតិ, ក្រសួងការបរទេស,ក្រសួងព័ត៌មាន, ផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ Facebook និង Telegram របស់សម្តេច ដែលបានផ្តល់នូវព័ត៌មានពិត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ។​ ក្រសួងព័ត៌មានអំពាវនាវឱ្យសារព័ត៌មានផ្សព្វផ្សាយដោយផ្អែកលើការពិត ដើម្បីការពារសន្តិសុខ និងការជឿទុកចិត្តសាធារណៈជន។

តាមរយៈការរួមគ្នាផ្តល់ព័ត៌មានពិតពីសំណាក់អ្នកសារព័ត៌មានកម្ពុជា ជុំវិញបញ្ហាព្រំដែន, ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា សណ្តាប់ធ្នាប់ផ្តល់ព័ត៌មានពីបប្រភពផ្លូវការ ទៅកាន់ប្រជាពលរដ្ឋ តាមរយៈតួនាទីប្រព័ន្ធផ្សព្វផ្សាយទាំងទំនើប និងបុរាណ គឺបានធ្វើឱ្យបប្រជាពលរដ្ឋនឹងមានការនឹងនរក្នុងចិត្ត មិនជ្រួលច្របល់ ហើយក៏មិនស្លន់ស្លោរ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានញុះញង់ បំភ្លៃ បំផ្លើសពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសញ្ជាក់ថា ការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ មកលើរាជរដ្ឋាភិបាល គឺដោយសារតែការផ្តល់នូវព័ត៌មានពិតប្រាកដ ត្រឹមត្រូវ និងច្បាស់លាស់ តាមរយៈការផ្តល់ព័ត៌មានជាប់ជាប្រចាំរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការបរទេស និងក្រសួងការពារជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍វិវត្តន៍ថ្មីៗពីបញ្ហាព្រំដែនផងដែរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ជុំវិញបញ្ហាព្រំដែនភាគីម្ខាងទៀតបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយចោទប្រកាន់មកប្រទេសកម្ពុជាជាញឹកញយដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ៕