អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សម្រេចដាក់ពាក្យប្ដឹង បុគ្គល យ៉ង់ ធឿន និងបក្សពួក ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ យុវជនសង្គមស៊ិវិលនានារួមនិងពលរដ្ឋគ្រប់រូបគាំទ្រនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចមហាបវរធិបតី ចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បណ្តុំអង្គការសង្គមស៊ីវិល អបអរសាទរដែលរមណីយដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវដល់ជនរួមជាតិកម្ពុជា រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា អបអរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មេឃុំ និងស្មៀនឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ត្រូវបានពលរដ្ឋរិះគន់យកម៉ោងរដ្ឋបាល ទៅផឹកស៊ី ហើយប្រសិនចង់ចុះហត្ថលេខា បញ្ជាក់ឯកសារអ្វីមួយ គឺត្រូវយកទៅពិនិត្យ និងចុះហត្ថលេខា នៅហាងផឹកស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន ក្រសួងព័ត៌មាន នឹងរៀប​ចំបាឋកថាក្រោម ប្រធានបទស្ដីពី «កិច្ចព្រម​ព្រៀងភាព​ជាដៃគូសេដ្ឋ​កិច្ចគ្រប់​ជ្រុងជ្រោយក្នុងតំបន់ បណ្ឌិត គុណ ញឹម ដឹកនាំកិច្ចប្រជុំលើកទី១ ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី៣ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្រ្ដីក្រសួងព័ត៌មានថ្មី​​ប្តេជ្ញាខិតខំជម្រុញឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរទ្បើងនិងផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសង្គមស៊ីវិល បង្ហាញជំនឿចិត្តយ៉ាងមុតមាំ នូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតតាមបណ្តាំរបស់សម្តេចតេជោ ​ហ៊ុន សែន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​​ ឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី២រូបនិងទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាន សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថ្ងៃទី២២ ខែសីហានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍ ក្រសួងធនធានទឹក​ ​​ចេញសេចក្តីជូនដំណឹងពីរអាកាសធាតុនៅកម្ពុជា អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរមូលដ្ឋានបង្កើនសកម្មភាពផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រឿងញៀនដល់ប្រជាពលរដ្ឋ សំណង់រឹងមាំសង់ចូលប្រឡាយទឹក មិនទាន់មានច្បាប់ត្រឹមត្រូវ តែម្ចាស់សំណង់នៅតែបន្តលួចសាងសង់ នៅស្រុកអង្គរបូរី អភិបាលខេត្តតាកែវ អំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបំផុសគំនិតប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើនៅតាមទីសាធារណៈ ដីព្រៃរបស់រដ្ឋ វត្តអារមជាដើម អភិបាលខេត្តតាកែវ ជម្រុញអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ

សម្តេចតេជោ សូមការអធ្យាស្រ័យពីរសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា ដោយមិនអាចរៀបចំការជួបជុំបាន ព្រោះសារការស្នាក់នៅ ទីក្រុងញូយ៉កមានរយៈពេលខ្លី

20-កញ្ជា-2022 - ម៉ោង 11:12:AM

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២​នេះ បានបង្ហោះសារផ្ញើសេចក្តីនឹករលឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ដោយសារការស្នាក់នៅ ទីក្រុងញូយ៉ករបស់សម្តេច មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បងប្អូនដែលរស់នៅអាមេរិក និងកាណាដាទាំងអស់ នឹងមានការយោគយល់ ចំពោះភាពមមាញឹករបស់សម្តេច។

នេះបើយោងតាមរយៈ ហ្វេសបុក ផ្លូវការសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់! ថ្ងៃស្អែក២១ កញ្ញា ២០២២ ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការ នៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៉ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូន ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូន បានអាស្រ័យដោយការស្នាក់នៅ ទីក្រុងញូយ៉ក មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២កន្លងទៅនៅទីក្រុងវ៉ាស៉ីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។

សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើន និងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»