នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន លោកអភិបាលខេត្តតាកែ​ វរំលឹកពីគម្រូវិរៈភាពរបស់បងប្អូនអតីតៈយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងនាំឲ្យប្រទេសមានសន្តិភាណនិងការអភិវឌ្ឍន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ កោតសរសើរសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន មន្ទីរព័ត៌មានខេត្តតាកែវ ដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងក្រុងដូនកែវ លោកអភិបាលខេត្តតាកែវ ជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាននិងក្រុមអ្នកផលិតមាតិកាជាង១០០នាក់ ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ប្រធានាធិបតីទីម័រ បង្ហោះសារចាត់ទុកថា សម្ដេចតេជោ ហ៊ុន សែន ជាមិត្តល្អ ដែលបានមកលេងផ្ទះរបស់លោក ហើយលោកបានបើកឡានជូនសម្ដេចដោយផ្ទាល់ លោក ត្រាំ ថានឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកអភិបាលខេត្តតាកែវ​ ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលឈជើងការពារព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកវិធីសាស្ត្រចំនួន៦ចំណុច ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ លោកអភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្ដល់ថវិកា១០ម៉ឺនដុល្លារ ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចាត់បញ្ជូនមន្ត្រីចំនួន ០២រូប​​​ក្នុងបេសកកម្មសង្គ្រោះ គ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា មានគេខ្សឹបថា មេគយសាខាខេត្តកណ្តាល កំពុងសម្ងំប្រមូលលុយពីឈ្មួញទុច្ចរិតជាការស្រង់ដេីម លោក សំ កុសល មេគយខេត្តកណ្ដាល ប្រើតួនាទីនិងអំណាចដាក់ជនស៊ីវិល និងមន្ត្រីគយជំនិតៗ ចាំអង្គុយរាប់ក្បាលឡាន ចំណុចផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក និងគ្រប់ច្រកល្ហកលើផ្លូវនានា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចំណាយលើការព្យាបាល ក្មួយប្រុសបញ្ហាជើងធំនេះតាំងពីកំណើត ដែលបណ្តាលឱ្យពិបាកដើរ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន លោក ឃួង ស្រេង​​ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានទ្បើកទ្បើងថា សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

04-ឧសភា-2022 - ម៉ោង 08:46:AM

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។

ការលើកឡើងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើង ក្នុងឱកាសលោកបានអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ លោកបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា៖

ទី១៖ ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋានច្បាប់។

ទី២៖ អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ទៅដល់សាធារណជន ឲ្យគាត់បានដឹងអំពីអ្វីខ្លះដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន តែងទទួលបានព័ត៌មានពីការផ្សព្វផ្សាយរបស់សារព័ត៌មាន ហើយបញ្ជាឲ្យដោះស្រាយបញ្ហានោះទាន់ពេលវេលាផងដែរ។លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានពេលណាមួយដែលសម្ដេចតេជោ បានទទួលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋហើយមិនដោះស្រាយ បែរជាទៅចាប់អ្នកសារព័ត៌មានដែលផ្សព្វផ្សាយរឿងនេះនោះទេ។ សម្ដេចមានតែអរគុណថែមទៀត នៅពេលអ្នកសារព័ត៌មានទាំងនោះផ្សព្វផ្សាយការពិត។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មិនមែនតែរឿងទំនាស់នោះទេ សូម្បីតែរឿងមនុស្សធម៌ ក៏អ្នកសារព័ត៌មានយើងបានជួយច្រើនផងដែរ ដោយជួយតាមរយៈផ្សព្វផ្សាយដើម្បីកៀរគរនូវជំនួយទៅដល់អ្នករងគ្រោះ។

ទី៣៖ អ្នកសារព័ត៌មានគឺជាអ្នកអប់រំ តាមរយៈការស្រាវជ្រាវការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដើម្បីឱ្យមហាជនបានដឹង ដើម្បីរាជរដ្ឋាភិបាលបានដឹង។

ទី៤៖ អ្នកសារព័ត៌មានជាអ្នកតាមដាន និងត្រួតពិនិត្យ នូវព្រឹត្តិការណ៍ណាមួយ ហើយធ្វើឲ្យមានតុល្យភាព តម្លាភាព។ អ្នកសារព័ត៌មាន ជាអ្នកតម្រង់ ឬកែវយឹតនៅពេលបុគ្គលណាមួយអនុវត្តខុស។ អំណាចទី៤ របស់អ្នកសារព័ត៌មានមិនមែនទៅចាប់ចងនៅណាមួយនោះទេ។ ប៉ុន្តែគឺជាការលាតត្រដាងឲ្យមហាជនបានដឹងថា អ្នកណាមួយកំពុងអនុវត្តខុស ឬមិនល្អនៅក្នុងសង្គម។

ទី៥៖ អ្នកសារព័ត៌មានគឺជាអ្នកចូលរួមក្នុងការកែលម្អ។ លោកបានអះអាងថា កន្លងទៅនៅពេលដែលវិស័យសារព័ត៌មានមិនទាន់រីកចម្រើនដូចសព្វថ្ងៃនេះ នៅពេលដែលកន្លែងណាមួយធ្វើខុស គាត់បានលាក់បាំងជិតឈឹង ប៉ុន្តែពេលនេះបើមានរឿងបែបនោះ គឺអាចនឹងត្រូវបើកកកាយ។ លោកបានបន្តថា សម្រាប់វិស័យកងទ័ពវិញ ព័ត៌មានគឺជាអាវុធ ជាមធ្យោបាយក្នុងការយកឈ្នះលើសមរភូមិ។ យើងប្រមូលយកព័ត៌មានពីភាគីម្ខាងទៀត ហើយវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ រួចហើយក៏ធ្វើផែនការ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ព័ត៌មានក៏អាចប្រៀបដូចជាអាវុធមុខពីរ។

លោកបណ្ឌិតបន្តថា ព័ត៌មាននៅក្នុងសមរភូមិប្រៀបដូចជាអាវុធដូច្នោះដែរ អាវុធនៅក្នុងសមរភូមិអាចសម្លាប់មនុស្សនៅក្នុងសមរភូមិនោះ។ ចំណែកព័ត៌មានមិនពិតនៅក្នុងសង្គមក៏អាចធ្វើឲ្យអន្តរាយដល់សង្គមជាតិដែរ ប៉ុន្តែបើព័ត៌មានពិត គ្រប់ជ្រុងជ្រោយ លឿនពេលគឺប្រៀបដូចជាថ្នាំដ៏ល្អបំផុតសម្រាប់ សង្គមជាតិរបស់យើងទៅវិញ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ការមានអំណាចទី៤នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ឲ្យច្បាស់ «អំណាចកុំឱ្យគេខ្លាច តែអំណាចអោយគេគោរព ទើបមាននិរន្តរភាព»។ បើចង់ឲ្យគេគោរពត្រូវមានតម្លៃខ្លួនឯង ត្រូវរក្សានូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់។ ជាអ្នកដែលទៅយកព័ត៌មានហើយ ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យថ្នាក់ដឹកនាំ សាធារណជន និងប្រជាពលរដ្ឋបានដឹង ដើម្បីចាត់វិធានការដោះស្រាយបញ្ហា កុំបង្កើតបញ្ហា។

ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា តម្លៃសារព័ត៌មានគ្មាននរណាអាចជួយការពារបានក្រៅពីអ្នកសារព័ត៌មានខ្លួនឯងនោះទេ។ ការមានចែងនៅក្នុងច្បាប់គឺជារឿងមួយ ប៉ុន្តែប្រតិបត្តិប្រកបដោយមនសិកា និងវិជ្ជាជីវៈទើបជារឿងសំខាន់៕