លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

Breaking News!! សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ញើសារសំឡេងជូនដល់ជនរួមជាតិ ស្ដីពីស្ថានការឆ្លងរីករាលដាលនៃជំងឺកូវីដ បំប្លែងខ្លួនថ្មី «អូមីក្រុង» នៅក្នុងសហគមន៍

10-មករា-2022 - ម៉ោង 08:15:PM

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារសំឡេងពិសេសថ្មីមួយទៀត ផ្ញើជូនជនរួមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹង វិធានការការពារខ្លួនបន្ថែមទៀត ក្រោយមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ឈ្មោះ «អូមីក្រុង» ដែលបានឆ្លងនៅក្នុងសហគមន៍។

ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន៣៤ករណី ដោយក្នុងនោះមាន ២៤ករណីជាករណីនាំចូល និង១០ករណីជាករណីឆ្លងចេញពីសហគមន៍ សរុបឆ្លងក្នុងសហគមន៍ កើនដល់ចំនួន២៤ករណី។

តាមរយៈសារសំឡេងខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាឱ្យអាជ្ញាធររាជធានីខេត្ត និងតាមមូលដ្ឋាននានា ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ដល់ប្រជាពលរដ្ឋជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលកំពុងចាប់ផ្តើមរាតត្បាតក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ក្នុងស្ថានការណ៍បែបនេះ ត្រូវតែយកចិត្តទុក ដាក់ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុត នោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថា សហគមន៍របស់យើងមានភាពរឹងមាំ ជាមួយគ្នានេះខ្ញុំបានចេញបទបញ្ជា ហើយជំរុញល្បឿន នៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់យើង»។

ជាមួយនឹងការជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ ក្នុងការប្រមូលប្រជាពលរដ្ឋ មកចាក់ វ៉ាក់សាំងដូសជំរុញនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លក្ខខណ្ឌដែលត្រូវទទួល បានដូសទី៣នេះ ត្រូវបានកំណត់របស់ក្រសួងសុខាភិបាល គឺមានរយៈពេល ៤ខែ បន្ទាប់ពីទទួល ដូសទី២ ដោយសម្តេចបានគូសបញ្ជាក់ថា បើការចាក់ដូសទី២ មិនទាន់បានគ្រប់៤ខែទេ គឺក្រសួងសុខាភិបាល ឬគ្រូពេទ្យ មិនអនុញ្ញាតឱ្យចាក់នោះទេ ព្រោះមិនធានានូវសុវត្ថិភាព។

សម្តេចតេជោ បានបន្តក្រើនរំលឹកដល់អភិបាលរាជធានីខេត្ត និងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ត្រូវខិតខំដើម្បីបំផុសឱ្យប្រជាពលរដ្ឋ ទទួលវ៉ាក់សាំងដូសជំរុញនេះឱ្យខាងតែបាន ដើម្បីធានាថា ប្រទេសកម្ពុជានៅតែបើកដំណើរការ ទោះបីជាមានការចាប់ផ្តើមមានវត្តមានមេរោគកូវីដ១៩ «អូមីក្រុង» ដែលរហូតមកដល់ពេលនេះមាន១៤ករណី ត្រូវបានរកឃើញឆ្លងចេញពីសហគមន៍ក៏ដោយ។

សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៣៦នាក់, អ្នកជាសះស្បើយសរុប ចំនួន ១១៧,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

សូមស្ដាប់សារជាសំឡេងដូចខាងក្រោម៖