លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង សម្របសម្រួលជាមួយម្ចាស់ផ្សារ «តាម៉ាប់ព្រែកជ្រៃ» ដើម្បីឲ្យអាជីវករលក់ដូរតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគ អាចមានជម្រើសទៅទីនោះ លោក ត្រាំ គំរាមដំឡើងពន្ធ២០០%លើស្រារបស់បារាំង ហ្វីលីពីនប្រកាសពីការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ខ្លួន លោក សំ កុសល មេគយខេត្តកណ្តាល កំពុងធ្វើព្យុះភ្លៀងគាបស៉ីលុយពីក្រុមឈ្មួញរដឹកជញ្ជូនទំនិញ ឆ្លងកាត់ខេត្តកណ្តាលគ្រប់ផ្លូវជាតិ ដើម្បីស្រង់ដើម លោក វ៉ី សំណាង អភិបាលខេត្តតាកែវប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់សៀមដែលបើកការបាញ់ប្រហាររំលោភលើអធិបតេយ្យភាពកម្ពុជា ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុង នៅតំបន់បេតិកភណ្ឌ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជាអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រី អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង សម្តេចធិបតី​ ចេញលិខិតអបអរសាទរ ក្នុងឱកាសបើកបវេស​នកាលឆ្នាំសិក្សា២០២៥-២០២៦ ចិនយល់ព្រមទិញសណ្តែកសៀងពីអាមេរិក ក្នុងចំនួន ១២លានតោនអំឡុងរដូវប្រមូលផល ពលរដ្ឋស្រុកគិរីវង់ ស្នើអាជ្ញាធរជម្រុញដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាមសាលារៀន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើការដំឡើងកម្រិតតំបន់ពាណិជ្ជសេរី អាស៊ាន-ចិន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងមានការរៀបចំកម្មវិធីជិះ ទូកកម្សាន្ត ថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពរួច ល្មមកាត់សាច់ស្អុយបោះចោលហើយ !​​ លោក សំ​ កុសល មេគយកំពូលប្រចាំសាខា ត្រូវគេទម្លាយថា កំពុងសម្ងំប្រមូលលុយខ្មៅដើម្បី "ស្រង់ដើមតំណែង" ដោយបើកដៃឲ្យឈ្មួញល្មើសច្បាប់នាំទំនិញចូលយ៉ាងគំហុក លោកស្រី Paetongtarn Shinawatraប្រកាសលាលែងចេញពីតំណែងជាមេដឹកនាំគណបក្សភឿងថៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី អ្នកផលិតមាតិកា និងជាInfluencer ល្បីៗមកពីប្រទេសជាច្រើនប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ផ្សព្វផ្សាយសារអប់រំពីគ្រោះបង្កឡើងដោយគ្រឿងញៀន ឱ្យបានទូលំទូលាយ

អភិបាលខេត្តតាកែវ អំពាវនាវមន្រ្តីរាជការ និងប្រជាពលរដ្ឋ ធ្វើចលនារួមគ្នាក្នុងការសំអាតបរិស្ថាន អានម័យឱ្យបានស្អាតល្អគ្រប់ទីន្លែងទាំងអស់

23-វិច្ឆិកា-2021 - ម៉ោង 03:34:PM

តាកែវ៖ នៅក្នុងឱកាសអញ្ជើញដឹកនាំមន្រ្តីរាជការសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សិស្ស និស្សិត និងប្រជាពលរដ្ឋ ដើររើសសំរាមនៅក្នុងទិវាបរិស្ថានអនាម័យជាតិ២៣វិច្ឆិកា នាព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អ៊ូច ភាអភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវទៅដល់មន្រ្តីរាជការ និង បងប្អូន ប្រជាពលរដ្ឋ ត្រូវធ្វើជាសកម្មភាពជាប់ជាប្រចាំដោយធ្វើចលនារួមគ្នាក្នុងការសំអាតបរិស្ថាន ឱ្យ បាន ស្អាតល្អនៅគ្រប់ទីន្លែងទាំងអស់ ។

លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ការចូលរួមទាំងអស់គ្នា ពិសេសគឺយើងធ្វើចលនារួមគ្នា ក៏ដូចជាមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ នោះការ សំអាត បរិស្ថានអនាម័យនៅក្នុងមូលដ្ឋានរបស់យើង និងកាន់តែល្អស្អាតគ្រប់ទីកន្លែង មិនថាតែទីកន្លែង សាធារណៈ សួនច្បារ តាមដងផ្លូវ កន្លែងធ្វើការ និងតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បន្ថែមថា បរិស្ថានអនាម័យល្អស្អាត គឺផ្តើមចេញពីយើងម្នាក់ៗ បើកាល ណាយើងមានទម្លាប់ល្អ គឺធ្វើឱ្យយើងរស់នៅក្នុងស្ថានភាពបរិស្ថានល្អ ខ្យល់អាកាសល្អបរិសុទ្ធិ នឹងធ្វើ ឱ្យភូមិយើងស្អាត និងការស់នៅរបស់យើងក៏កាន់តែរីករាយផងដែរ ហើយម្យ៉ាងទៀត មន្ទីរអង្គភាព ជុំវិញខេត្ត ពិសេសមន្ទីរបរិស្ថាន និងមន្ទីរវប្បធម៌ ត្រូវដើរតួជាស្នូល ក្នុងការបំផុសចលនា និងអប់រំ ប្រជាពល រដ្ឋឱ្យស្រឡាញ់បរិស្ថានអនាម័យនេះ និងបន្តរួមគ្នាធ្វើកិច្ចការងារឱ្យជាប់ជាប្រចាំ ។

បើតាម អភិបាលខេត្តតាកែវ ការរៀបចំទិវាបរិស្ថានអនាម័យនេះ ក្នុងគោលបំណងក្រើនរំលឹក ស្មារតីបងប្អូនប្រជាពលរដ្ឋទាំងអស់ និងក្រុមបណ្តាក្រុងស្រុក ធ្វើជាចលនាមួយ ក្នុងការ សំអាត បរិស្ថានរបស់យើងអោយស្អាតល្អ និងមានភាពស្រស់បំព្រង រួមចំណែកគ្នាការពារ និងសំអាតបរិស្ថាន ហើយក៏អាចឱ្យបងប្អូនបានយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីផលវិបាកនៃបរិស្ថានអនាម័យ និងមាន ទម្លាប់បោះចោលសំរាមនៅក្នុងធុងសំរាមជានិច្ច ៕