លោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តសីហរតនារាម ស្ថិតក្នុងក្រុងដូនកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត លោក កែវ រ៉េមី លើកឡើងពីការរំលោភបំពានសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងអាកាសធាតុនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ថ្ងៃនេះ ក្រសួងការងារចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចធិបតី អបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណានរបស់ចិន ប្ដេជ្ញាសហការផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក សហរដ្ឋអាមេរិកបានជម្រាបសម្តេចធិបតីថា គាំទ្រ​បទឈប់​បាញ់​ និង​វិលទៅរកសន្តិភាព​ ​ស្ថិរភាពឡេីងវិញ​ នឹង​បន្ត​យកចិត្តទុកដាក់តាមដានលេីការងារនេះ ក្រសួងសុខាភិបាលកម្ពុជាបញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩ រដ្ឋបាល​រាជធានីភ្នំពេញ​ ​ជូនដំណឹង​ពី​ការ​ពង្រឹង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ តម្លាភាព​ និង​របៀប​រៀបរយ​សាធារណៈ​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​រាជធានី​ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សព្វផ្សាយទំនើប និងបុរាណរបស់កម្ពុជា ដែលបានរួមគ្នាជាធ្លុងមួយ ក្រសួងអភិវឌ្ឍន៍ជនបទ៖ ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយតំបន់ជនបទទៅជាតំបន់អភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យរបស់រដ្ឋាភិបាល អាជ្ញាធរមីន​ អំពាវនាវដល់ភាគីថៃ ឈប់ដើរចូលដីកម្ពុជា ដែលជាតំបន់បូរពេញដោយមីនពីអតីតកាលដែលបានបន្សល់ទុកពីសង្រ្គាម លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការទូតចិន លោក វ៉ាង យី ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីនអំពាវនាវ ៖ប្រជាពលរដ្ឋកំពុងរស់នៅតំបន់ជាប់ព្រំដែន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោម ដែលបាញ់ដោយកងកម្លាំងប្រដាប់អាវុធថៃ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ ៖ តំណាងថៃនៅអ.ស.ប.គេចខ្លួនពីអ្នកសារព័ត៌មាន ខណៈកម្ពុជា​បង្ហាញភាពប្រាកដប្រជា រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត ក្រសួងអប់រំ៖ ត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដានេះ សាលារៀនចំនួន៤៨៨ ត្រូវបានបិទ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និង​ពោធិ៍សាត់ ដោយសារការឈ្លានពានរបស់ថៃ

សម្ដេចក្រឡាហោម ស ខេង ពន្យល់ការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

02-តុលា-2021 - ម៉ោង 09:48:AM

ភ្នំពេញ៖ នៅលើផេកផ្លូវការរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការស្រាយចម្ងល់របស់ពលរដ្ឋ អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានន័យ ដូច ម្តេច?។

ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖«« បងប្អូនជនរួមជាតិជាទីគោរព!  ខ្ញុំបានសន្យាថានឹងបន្ត ពិភាក្សាជាមួយបងប្អូនជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ ផ្នែកអភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេលដើម្បីបកស្រាយនូវចម្ងល់របស់ បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?

ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។

ដោយឡែកពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័នដែលនៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធាន ទាំងនោះ ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ ។

ជារួម វិមជ្ឈការ កំពុងក្លាយជាមាគ៌ាដ៏ពេញនិយមនៃការអនុវត្តគោលនយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅលើសកលលោកទាំងក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផង ដែរ ។ ទោះបីយ៉ាងនេះក្តី វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះដែលគ្មានគុណវិបត្តិនោះឡើយ ក្នុងករណីដែល ប្រព័ន្ធនេះត្រូវបានអនុវត្តដោយមិនផ្អែកជាសំខាន់ទៅលើបរិបទជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ ។

សម្រាប់កម្ពុជា កិច្ចដំណើរការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេលជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានាទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិតាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែក តាមគោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ។ ទោះបីយ៉ាងនេះក្តី យើងក៏នូវមានបញ្ហាប្រឈម

មួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរ ការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យបានស៊ីជម្រៅបន្ថែមទៀត ។

ខ្ញុំរីករាយនឹងទទួលយកនូវការផ្តល់មតិយោបល់នានា ព្រមទាំងបន្តផ្តល់ពត៌មានពាក់ព័ន្ធនឹង ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិ ជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្នសម្រេចឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ ៕ សូមអរគុណ»»៕