ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារមួយរដ្ឋមន្រ្តីការបរទេសចិន

13-កញ្ជា-2021 - ម៉ោង 08:26:PM

ក្រោយពីបានបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអញ្ជើញជួប សំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

លទ្ធផលនៃជំនួបនោះ សម្តេចតេជោ និង ឯកឧត្តម វ៉ាង យី បានធ្វើសន្និសីទសាព័ត៌មានរួមគ្នា ក្រោយពិធីចុះហត្ថលេខា។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ សម្តេចតេជោបានមានប្រសាសន៍ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី ៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប ៥លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន ៣លានដូសទៀត និងការចាក់កន្លងមក ជិត១លានដូស យើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ ៣លានដូសទៀតប៉ុណ្ណោះ។ ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេស កម្ពុជា ចិនបានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជា មានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ។

ជាមួយនេះផងដែរ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្តេចតេជោ ថាចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ សម្តេចតេជោបានបញ្ជាក់ថានៅក្នុងជំនួបថា សម្តេចបានលើកបញ្ហាកសិផលជាមួយ ឯកឧត្តម វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម។ សម្តេចតេជោបានមានប្រសាសន៍ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តម អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕