ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ឧបត្ថម្ភគ្រែចំនួន ២០ដល់ និងទឹកសុទ្ធ២៥ ម៉ាស់ ១កេសធំ ដល់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ សម្រាប់ធ្វើចត្តាឡីស័កមន្រ្តីយោធា

04-សីហា-2021 - ម៉ោង 08:25:PM

តាកែវ៖ លោក អេង ប៉ជាក អនុប្រធានចលនាយុជន កម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ  តំណាងលោក កែវ វ៉ាន្នី ប្រធាន រួមនឹងក្រុមការងារ បាននាំយកគ្រែចំនួន២០ ទឹកសុទ្ធ ២៥កេស ម៉ាស់ ១កេសធំ ដល់តំបន់ប្រតិបត្តិការសឹង រងខេត្តតាកែវ  ទុកសម្រាប់ធ្វើចត្តាឡីស័ក ទៅដល់មន្រ្តីយោធា ណាដែលមាន ការប៉ះពាល់ដោយដោយប្រយោលនៅកងពលតូច ២ ដែលស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ  ។ ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅរសៀលថ្ងៃ ពុធ ទី០៤ ខែសីហា ឆ្នាំ ២០២១ ដោយមានការអញ្ជើញ ចូលរួមទទួលពីលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ និង លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្តផងដែរ។

នៅក្នុងឱកាសប្រគល់ និងទទួលគ្រែនេះផងដែរ លោក អេង ប៉ជាក អនុប្រធាន បានពាំនាំប្រសាសន៍ លោកប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ថា ដោយមើលឃើញពីស្ថានភាព នៅប្រទេសកម្ពុជារបស់យើង ការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅមិនទាន់ធូរស្បើយ និយាយដោយឡែក សម្រាប់ខេត្តតាកែវ ក៏នៅតែឆ្លងរាលដាលនៅសហគមន៍ឥតឈប់ឈរ ហើយអ្នកជំងឺកូវីដ១៩ ចេះតែ កើនឡើង ទើបរូបលោកបានចាត់ឲ្យក្រុមការងារនាំយកគ្រែចំនួន២០ ទឹកសុទ្ធ និងម៉ាស់ជូនដល់តំបន់ ប្រតិបត្តិការសឹងរងខេត្តតាកែវ ទុកសម្រាប់ឱ្យមន្រ្តីធ្វើចត្តាឡីស័កក្នុងកម្រិតស្រាលរបស់អង្គភាពខ្លួន ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ វ៉ាន្នី រួមនឹងក្រុមការងារចលនាយុវជន កម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ ដែលបានឧបត្ថម្ភគ្រែ និងសម្ភារៈមួយចំនួន ឡើងដើម្បីទុកសម្រាប់ឱ្យ មន្រ្តីរបស់តំបន់ប្រតិបត្តិការសឹងរងខេត្តតាកែវ ណាដែលបានឆ្លងជំងឺកូវីដ១៩ ក្នុងស្ថានភាពកម្រិតស្រាល ហើយតាមរយៈសកម្មភាពឧបត្ថម្ភគ្រែទាំងនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ក៏ដូចជាការជួយ​ចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុង តែប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ៕