ប្ដីជានគរបាល និងប្រពន្ធ រងការចោទប្រកាន់ជុំវិញករណី រំលោភលើសេចក្ដីទុកចិត្ត ទឹកប្រាក់ ១៥០០ដុល្លារ ប្រជាពលរដ្ឋដែលមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក មកប្ដូរយកក្រដាសប្រាក់រៀលថ្មីបាន នៅក្នុងយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំណាយថ្លៃវះកាត់ដាក់លលាដ៍ក្បាលសិប្បនិម្មិតជូនបុរសជាងសំណងម្នាក់ ដែលធ្លាក់ពីលើអន្ទាកម្ពស់៧ម៉ែត្រ សម្តេចមហាបវរធិបតី អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មានករណីវិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់ បែល យូ ហ្គាមិន​ ក្រសួងធនធានទឹកតីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាព AHF ចាត់ទុកទិវាអន្តរជាតិនារី ផ្តល់សិទ្ធិអំណាច ដល់ស្ត្រី ទទួលបានសិទ្ធិស្មើគ្នា ដូចបុរស ព័ត៌មានជាតិក្រុមហ៊ុន SunRice Group បង្ហាញបំណង វិនិយោគការបង្កើត រោងចក្រកែច្នៃអង្ករ នៅកម្ពុជា នាំចេញទៅទីផ្សារ ក្រៅប្រទេស ក្រសួងធនធានទឹក ជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាថ្ងៃទី២៩ ខែកុម្ភៈ រដ្ឋសភា នឹងបើកសម័យប្រជុំ ពេញអង្គនៅថ្ងៃទី១មីនា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ តើអ្នកណាជាអ្នកទទួលខុសត្រូវករណី មន្រ្តីគយ គប់គិតគ្នាបិទភ្នែកអោយឈ្មួញនាំចូលជើងមាន់ ៤កុងតែន័រ ទម្ងន់ជាង ១០០តោន បំផ្លាញសុខភាពពលរដ្ឋ រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនឹត្យការស្ដាប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ធ្វើការអំពាវនាវដល់យុវវ័យទាំងអស់ មេត្តាកុំភ្លើតភ្លើន យកថ្ងៃ១៤កុម្ភៈ សម្តេចធិបតី៖ ចេញសារសម្លេងជាបទបញ្ជា ឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង អភិបាលខេត្តតាកែវណែនាំអាជ្ញាធរក្រុងស្រុកដែលមានតំបន់រម្យណីយដ្ឋានទេសចរណ៍ត្រូវរៀបចំឲ្យបានល្អប្រសើរដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកកនាំក្រុម​ការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យា​បាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣,៥១២នាក់នៅក្នុងស្រុកជុំគិរី ខេត្តកំពត សម្តេចមហាបវរធិបតី អញ្ជើញទទួលជួបជាមួយ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​៖អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរព និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួនក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន

លោក ហ៊ុន ម៉ានី៖ បើទោះជាមានប្រជាពលរដ្ឋខ្លះរងផលប៉ះពាល់ខ្លាំង ហើយប្រជាពលរដ្ឋខ្លះទៀតរងផលប៉ះពាល់តិចតួច បញ្ហាជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា

03-សីហា-2021 - ម៉ោង 10:05:AM

ភ្នំពេញ៖ យោងតាមការបង្ហោះលើបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ានីថា ពេលនេះ ជាងពេលណាៗទាំងអស់ ការឈរអោបដៃមើលបញ្ហា ទោះយើងស្ថិតនៅទីណា ឬក្នុងតួនាទីអ្វី មិនមែនជាជម្រើសល្អឡើយ។
លោកបានឲ្យដឹងថា ក្នុងស្មារតីនេះ កន្លងមកក្រុមការងារសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីក្លាយជាចំណែកមួយនៃដំណោះស្រាយ បើទោះត្រូវចំណាយនូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួនយ៉ាងណាក្តី។ ការទុកមួយឡែកនូវក្រុមគ្រួសារ ឪពុកម្តាយចាស់ ប្តីប្រពន្ធ ឬកូនប្រុសស្រីជាទីស្រលាញ់របស់ក្រុមគ្រូពេទ្យយើង ដោយសម្រេចដាក់ខ្លួនឲ្យប្រឈមដោយផ្ទាល់ទៅនឹងមេរោគដ៏កាចសាហាវក្នុងបុព្វហេតុសង្គមជារួម រឹងរឹតតែជាអ្វីដែលសង្គមយើងទាំងមូលមិនគួរមើលរំលង។
លោកបន្តថា ការលះបង់ទាំងនេះ ក៏ជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់ក្រុមគ្រូពេទ្យយើង ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវយន្តការចាក់វ៉ាក់សាំងដើម្បីបង្កើនភាពស៊ាំសហគមន៏បានយ៉ាងទាន់ពេលវេលា ក៏ដូចជាការដាក់ចេញនូវនយោបាយវ៉ាក់សាំងដែលមានភាពបត់បែន និងត្រឹមត្រូវ។
លោក ហ៊ុន ម៉ានី លើកទ្បើងថា តាងនាមប្រជាពលរដ្ឋកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក៏សូមអរគុណផងដែរ ដល់ការលះបង់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងទាំងអស់ ដោយមិនសំដៅតែក្រុមគ្រូពេទ្យទាំងពីរខាងលើ ក្នុងបុព្វហេតុដ៏មានន័យ និងជាប្រវត្តិសាស្រ្តនេះ។ លោកក៏សូមរំលឹកផងដែរថា ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕