11-មិថុនា-2021 - ម៉ោង 11:03:AM
តាកែវ៖ បើតាមការបញ្ជាក់ពី លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ មានពលរដ្ឋជាសះស្បើយពីជំងឺកូវីដ ចំនួន ០៥នាក់ និងបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន ៣២នាក់ ដែលភាគច្រើនជាកម្មករ ធ្វើការនៅ រោងចក្រ ខូភ្យូស ខេមបូឌា អ៊ិនធើណេសិលណេលអ៊ិន ស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
លោកអភិបាលស្រុកត្រាំកក់ បានបញ្ជាក់ថា ករណីរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មីនេះ មានអាជីវករលក់ដូរនៅផ្សារតាកែវ ចំនួន ០២នាក់ គ្រូបង្រៀន ០១នាក់ កម្មកររោងចក្រ ខូភ្យូស ចំនួន ២៥នាក់ កម្មកររោងចក្រ ប៉ុនតឺស ០១នាក់ ពលរដ្ឋ ០១នាក់ អធិការរងនគរបាលស្រុក ០១នាក់ និងប្រធានផ្នែកនគរបាលស្រុក ០១នាក់ និងមានករណីជាសះស្បើយចំនួន ០៥នាក់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កៅ វគ្គសែល អភិបាលស្រុក ក៏សូមធ្វើការអំពាវនាវដល់ពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទងជាមួយ ឈ្មោះអ្នកជំងឺកូវីដ ទាំងអស់ សូមចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដនេះ កុំបន្តកើតមានឡើងនៅមូលដ្ឋានរបស់ យើងទាំងអស់ ដោយ ស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣កុំ និង ៣ការពារ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលស្រុកត្រាំកក់ ដូចខាងក្រោម៖