10-មិថុនា-2021 - ម៉ោង 03:57:PM
តាកែវ៖ កងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ករណីភ្នាល់លុយជល់មានតាមអនឡាញ នៅចំណុចភូមិខ្នា ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់ អាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៣នឹង ៤៥នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យ សហការណជាមួយកម្លាំងមូលដ្ឋានស្រុកបាទី ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្រ្កាបកន្លែងជល់មាន់ ក្នុងទូរទស្សន៍ អនឡាញ ភ្នាល់ដាក់ប្រាប់ដោយខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិ ខ្នា ឃុំក្រាំងធ្នង់ ស្រុកបាទី។
នៅក្នុងប្រតិបត្តិការខាងលើនេះដែរ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ១៤នាក់ ដកហូតបានវត្ថុតាង មាន រថយន្ត ១គ្រឿង ទូរទស្សន៍ ២គ្រឿង ឡេបថប ១គ្រឿង ទូរស័ព្ទដៃ ១៩គ្រឿង ប្រាក់រៀល ៤,៣៥៥,០០០រៀល និងប្រាក់ដុល្លារ ៦០០$។
ក្រោយការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងកសាងសំណុំរឿងបញ្ជូលទៅសាលា ដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕